ប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream ១ នៅទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់។
(រូបថត៖ AFP/VNA) |
លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងស្ដារឡើងវិញនូវសកម្មភាព ដឹកជញ្ជូនឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង Nord Stream ១ ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុ លេចធ្លាយប្រេងនៃទួរប៊ីនស្នូលនៅស្ថានីយ៍ Portovaya ក្បែរទីក្រុង St. Petersburg ត្រូវ បានដោះស្រាយ។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានឲ្យដឹងថា ទីភ្នាក់ងារនេះនឹងស្នើឲ្យដាក់កម្រិត ពិដានលើតម្លៃឧស្ម័នដែលនាំចូលពីប្រទេសរុស្ស៊ី រួមជាមួយនឹងការអនុវត្តវិធានការ សន្សំសំចៃអគ្គិសនី ដើម្បីកាត់បន្ថយកង្វះខាតប្រេងឥន្ធនៈ ក្នុងរដូវរងាខាងមុខនេះ៕