អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។ (រូបថត៖ AFP/TTXVN) |
នៅលើគណនី Telegram ផ្ទាល់ខ្លួន អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា គំនិតនៃការហាមឃាត់ទាំងស្រុងលើការនាំចេញទំនិញទៅកាន់រុស្ស៊ីគីមានន័យថា (G7)បញ្ឈប់ការនាំចូលទំនិញពីរុស្ស៊ី ជាពិសេសទំនិញក្នុងបញ្ជីរសើប។ លើសពីនេះ រុស្ស៊ីក៏នឹងផ្អាកការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិផងដែរ។
មុននោះ Bloomberg បានរាយការណ៍ថា មន្ត្រីនៃក្រុមប្រទេស G7 កំពុងពិភាក្សាពីលទ្ធភាពនៃការ "ហាមឃាត់ទាំងស្រុងលើការនាំចេញភាគច្រើន" ទៅកាន់ប្រទេសរុស្ស៊ី មុនពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែឧសភា នៅប្រទេសជប៉ុន។ ផលិតផលមួយចំនួនអាចនឹងត្រូវបានលើកលែងពីការហាមឃាត់នេះ ដូចជាឱសថ ផលិតផលកសិកម្ម និងស្បៀងអាហារ៕