រុស្ស៊ីត្រៀមរៀបចំសម្រាប់ជំនួបកំពូលជាមួយអាមេរិក

Chia sẻ

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងសកម្មេដោយមានរបៀបវារៈដ៏ធំសម្បើម។

រុស្ស៊ីត្រៀមរៀបចំសម្រាប់ជំនួបកំពូលជាមួយអាមេរិក  - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) នៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Geneva ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី២១ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងសកម្មេដោយមានរបៀបវារៈដ៏ "ធំសម្បើម"។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនាំចេញនៅក្នុងបរិបទដែលលេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki កាលពីថ្ងៃទី ១៨ ខែវិច្ឆិកាបានឲ្យដឹងថា "មិនលើកលេងតែលទ្ធភាពដែលថានឹងមានជំនួបសន្ទនាមួយ រវាងលោកប្រធានាធិបតីអាមរិក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាពេលអនាគត"។

សូមគូសបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកបានកើនឡើងក្នុង រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលអ៊ុយក្រែននិងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានសម្តែងការព្រួយបារម្ភចំពោះការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ីបានអះអាងថា ខ្លួនត្រូវធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាពីការធ្វើសមយុទ្ធមិនបានគ្រោងទុកជាបន្តបន្ទាប់របស់អង្គការណាតូ រហូតដល់ការបញ្ជូនយន្តហោះយុទ្ធសាស្ត្រទៅកាន់តំបន់ជិតព្រំដែនរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ