រុស្ស៊ីត្រៀមរៀបចំបណ្ដេញចេញអ្នកការទូតអាមេរិកចំនួន ៣០ នាក់ |
(VOVworld) – កាសែតរុស្ស៊ី Izvestia នាថ្ងៃទី ១១ កក្កដា បានដកស្រង់ប្រភពមិន បញ្ចេញឈ្មោះថា៖ ម៉ូស្គូកំពុងរៀបចំផែនការបណ្តេញចេញអ្នកការទូតអាមេរិក ចំនួន ៣០ នាក់ ហើយរឹបអូសទ្រពសម្បត្តិរបស់អាមេរិកនៅរុស្ស៊ីទៀតផង។ កាយវិការនេះរបស់ម៉ូស្គូត្រូវបានចាត់ទុកឆ្លើយតូបនឹងសេចក្តីសម្រេចរបស់វ៉ាស៊ីន តោនស្តីអំពីការមិនព្រមសងទ្រព្យសម្បត្តិរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីវិញដែលត្រូវបានរឹបអូសគិតតាំងពីខែធ្នូឆ្នាំ ២០១៦។ បញ្ចប់ការចរចាររវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump នៅខាងក្រៅសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍នឹងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) នាចុបសប្តាហ៍កន្លងទៅនៅអាល្លឺម៉ង់វ៉ាស៊ីនតោនមិនបាននាំចេញដំណោះស្រាយណាមួយឡើយដើម្បីរួចផុតពីវិបត្តិការទូតនេះ។ក្នុងកាលៈទេសៈនោះម៉ូស្គូត្រូវនាំចេញសេចក្តីសម្រេចបញ្តេញចេញអ្នកការទូតអាមេរិកជិត ៣០ នាក់ដែលកំពុងធ្វើការនៅរុស្ស៊ីហើយអនុវត្តវិធានការតបតវិញ៕