រុស្ស៊ីតបតវិញទៅនឹងវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

Chia sẻ
(VOVWORLD) -ចាប់ពីថ្ងៃទី ៥ សីហា រុស្ស៊ីបាន អនុវត្តន៍ កម្រិត ពន្ធ ថ្មី ចំពោះ ទំនិញ នាំចូល ពីអាមេរិក។ នេះគឺជាវិធា នការតបតវិញចំពោះការយកពន្ធលើដែកថែបនិងអាលុយមីញ៉ូម ដែលអាមេរិកអនុវត្តន៍ចំពោះរុស្ស៊ី។

ជាក់ស្ដែង ពន្ធនាំចូលចំពោះយានយន្តដឹកជញ្ជូន គ្រឿងមាស៊ីនសំណង់ផ្លូវគោក ឧបករណ៍ប្រេងឧស្ម័ន ឧបករណ៍ករកែច្នៃដែកថែប ខ្សែអុបទិក កើនពី 25% ទៅ 40% ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Oreshkin បានឲ្យដឹងថា ទង្វើរបស់រស្ស៊ីគឺសមស្របទៅនឹងបទបញ្ញត្តិ អង្គការពាណិជ្ជកម្មពិភាពលោក។

 ក្នុងពេលនេះ មជ្ឈដ្ឋានសហគ្រាសរុស្ស៊ីបានចាត់ទុកថា វិធានការតបតវិញរបស់រុស្ស៊ីនឹងតម្លើងតម្លៃទំនិញនាំចូលពីអាមេរិក ហើយប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់ទំនិញដែលបានផលិតនៅរុស្ស៊ីប៉ុន្តែប្រធានសភាពាណិជ្ជកម្មអាមេរិក ( AmCham) លោក Alexis Rodzianko បានចាត់ទុកថាវាហាក់ដូចជាឆាប់ពេកដើម្បីវាយតម្លៃជាក់ស្ដែងបន្ថែមអំពីប្រសិទ្ធភាពនៃវិធានការនេះផងដែរ៕

ប្រតិកម្មទៅវិញ