|
រុស្ស៊ីដាស់តឿនរដ្ឋអំណាចថ្មីរបស់អាមេរិកខំប្រឹងប្រែងកែលំអរទំនាក់ទំនងទ្វេភាគី (VNA) |
(VOVworld) – រុស្ស៊ីសង្ឃឹមថា៖ រដ្ឋអំណាចថ្មីរបស់អាមេរិកក្រោមការដឹកនាំរបស់
ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងមិនឲ្យមានការយល់ច្រឡំគ្នា
ដូចការប្រឡំរបស់បណ្ដារដ្ឋអំណាចមុននេះក្នុងពេលដែលបំផ្លាញចោលទំនាក់
ទំនង រុស្ស៊ី-អាមេរិក។ នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក
Sergei Lavrov ក្នុងបទសម្ភាសជាមួយកាសែតអ៊ីតាលី «Corriere della Sera» នា
ថ្ងៃទី ១ ធ្នូ។ រដ្ឋមន្ត្រី Sergei Lavrov បានផ្តោតទៅលើសេចក្តីប្រកាសដែលប្រធា
នាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលបាននាំចេញក្នុង
យុទ្ធនាការស្វែងរកសម្លេងគាំទ្រស្តីពីការបញ្ចប់រាល់ការខ្វែងគំនិតរវាងប្រទេស
ទាំងពីរ។ លោក Sergei Lavrov បានឲ្យដឹងថា៖ ម៉ូស្គូជានិច្ចកាលត្រៀមខ្លួនជា
ស្រេចចំពោះការកសាងការសន្ទនាជាក់ស្តែងស្មោះត្រង់ជាមួយវ៉ាស៊ីនតោនស្តីពី
រាល់បញ្ហារួមមានទំនាក់ទំនងទ្វេភាគីនិងទំនាក់ទំនងអន្តរជាតិដោយឈរលើ
គោលការណ៍គោរពគ្នាទៅវិញទៅមកសមភាពនិងគិតដល់ផលប្រយោជន៍ទ្វេ
ភាគី ក៏ដូចជាមិនធ្វើអន្តរគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាឡើយ។
រដ្ឋមន្ត្រីរូបនេះបានចាត់ទុកថា៖ ការសារឡើងវិញទំនាក់ទំនងសហប្រតិបត្តិ
ការរវាងរុស្ស៊ីនិងអាមេរិកលើគ្រប់វិស័យគឺជាភារកិច្ចមិនងាយស្រួលទេ។ ដោយ
ហេតុនេះ ដើម្បីជំនះពុះពារលើផលវិបាកនៃគោលនយោបាយប្រឆាំងរុស្ស៊ីទាំង
រុស្ស៊ីនិងអាមេរិកគប្បីខំប្រឹងប្រែងដ៏ ត្រឹមត្រូវ៕