រុស្ស៊ីដាក់បញ្ចូលពលរដ្ឋអាមេរិកចំនួន ៦១ នាក់បន្ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្ម

Chia sẻ

(VOVWORLD) - បញ្ជីទណ្ឌកម្មរបស់ក្រសួងការបរទេសរុស្ស៊ីរួមមានមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឧស្សា ហកម្ម-យោធាជួរមុខរបស់សហរដ្ឋ អាមេរិក ឥស្សរជនជិតស្និទ្ធរបស់ប្រធានាធិបតី អាមេរិកដូចជាទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាសន្តិសុខផ្ទៃក្នុង ជាដើម។

រុស្ស៊ីដាក់បញ្ចូលពលរដ្ឋអាមេរិកចំនួន ៦១ នាក់បន្ថែមទៀតទៅក្នុងបញ្ជីទណ្ឌកម្ម - ảnh 1រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី Janet Yellen ក៏មានឈ្មោះនៅក្នុងបញ្ជីទណ្ឌកម្មរបស់
រុស្ស៊ីដែរ។ (រូបថត៖ Reuters)
កាលពីថ្ងៃទី ៦ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានបំពេញបន្ថែមពលរដ្ឋ អាមេរិកចំនួន ៦១ នាក់ទៀតទៅក្នុងបញ្ជីទណ្ឌកម្ម ក្រោមទម្រង់ហាមឃាត់ចូលក្នុងដែនដី សហព័ន្ធរុស្ស៊ីដោយគ្មានកាលកំណត់។ យោងតាមក្រសួងការបរទេសរុស្ស៊ី វិធានការ នេះគឺដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ទៅ លើឥស្សរជននយោបាយ និងពលរដ្ឋរុស្ស៊ី ក៏ដូចជាតំណាងអាជីវកម្មរុស្ស៊ីផងដែរ។ បញ្ជីទណ្ឌកម្មរបស់ក្រសួងការបរទេសរុស្ស៊ីរួមមានមេដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនឧស្សា ហកម្ម-យោធាជួរមុខរបស់សហរដ្ឋអាមេរិក ឥស្សរជនជិតស្និទ្ធរបស់ប្រធានាធិបតី អាមេរិកដូចជាទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សាសន្តិសុខផ្ទៃក្នុង ជាដើម។
មុននោះ នាថ្ងៃទី ២១ ឧសភា ក្រសួងការបរទេសរុស្ស៊ីបានដាក់ទណ្ឌកម្មលើ ពលរដ្ឋអាមេរិកចំនួន ៩៦៣ នាក់ ក្រោមទម្រង់ហាមឃាត់ចូលក្នុងទឹកដីរុស្ស៊ី ក្នុងនោះ មានមន្ត្រីកំពូលរបស់អាមេរិកដូចជា ប្រធានាធិបតីលោក Joe Biden និងរដ្ឋមន្ត្រីការ បរទេស លោក Antony Blinken៕

ប្រតិកម្មទៅវិញ