រុស្ស៊ីដកទ័ពចេញពីស៊ីរី
|
(VOVworld) – នាថ្ងៃទី ១១ ធ្នូ អគ្គមេបញ្ជាការបណ្ដាកំលាំងប្រដាប់អាវុធរុស្ស៊ី ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញទៅកាន់មូលដ្ឋានសឹក Hmeimim នៅស៊ីរីដើម្បីចេញ បទបញ្ជាដកទ័ពចេញពីប្រទេសនេះ។ លោក Putin បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ កងទ័ពរុស្ស៊ីរួមជាមួយកងទ័ពស៊ីរីបានបោសសម្អាតកងកំលាំងចំណាននៃអង្គការភេរវកម្មធំបំផុតនៅពិភពលោក។ ហើយអ្នកប្រមុខប្រទេសរុស្ស៊ីគ្មានពេលណារញថយក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្មបើទោះបីត្រូវសងតំលៃខូចខាតទាំងខាងមនុស្សនិងសម្ភារៈណាក៏ដោយ។ នាថ្ងៃដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា៖ បណ្ដាជនប្រដាប់អាវុធនៃអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) ត្រូវបានកំទេចនៅខេត្ត Idlib ប៉ែកពាយព្យស៊ីរី៕