រុស្ស៊ីជាលើកដំបូងវាយប្រហារតាមជើងអាកាសនៅស៊ីរី

Chia sẻ
(VOVworld) - នាថ្ងៃទី៣០ កញ្ញា យន្តហោះចម្បាំង
របស់រុស្ស៊ីបានដំណើរការជា លើកដំបូងការវាយ
ប្រហារតាមជើងអាកាសនៅស៊ីរី ដែលតម្រង់ទៅលើ
ក្រុម ឧទ្ទាមស៊ីរីនៅ Homes Rifi និង Hamah ភាគ
កណ្ដាលស៊ីរី។
រុស្ស៊ីជាលើកដំបូងវាយប្រហារតាមជើងអាកាសនៅស៊ីរី - ảnh 1
ទិដ្ឋភាពយន្តហោះចម្បាំង Sukhoi របស់រុស្ស៊ីលើដែនអាកាសស៊ីរី (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៣០ កញ្ញា យន្តហោះចម្បាំងរបស់រុស្ស៊ីបានដំណើរការជា
លើកដំបូងការវាយប្រហារតាមជើងអាកាសនៅស៊ីរី ដែលតម្រង់ទៅលើក្រុមឧទ្ទាម
ស៊ីរីនៅ Homes Rifi និង Hamah ភាគកណ្ដាលស៊ីរី។ប៉ុន្តែ ប្រភពសារព័ត៌មាននានា
មិននិយាយដល់ទ្រង់ទ្រាយនៃការវាយប្រហារទាំងនេះក៏ដូចជាការ ស្លាប់និងរង
របួសឡើយ។
ការវាយប្រហារពោលខាងលើត្រូវបានអនុវត្តប៉ុន្មានម៉ោងក្រោយពីក្រុមប្រឹក្សាសហ
ព័ន្ធពោលគឺព្រឹទ្ធសភារុស្ស៊ីអនុម័តលើផែនការរបស់ប្រធានាធិបតីលោក Putin អំពី
ការប្រើប្រាស់កម្លាំងយោធានៅស៊ីរី។លោក Putin បានអះអាងថា គឺ ត្រឹមតែគាំទ្រ
ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ដោយកម្លាំងកងទ័ពជើង អាកាសប៉ុណ្ណោះ
មិនមែនកម្លាំងកងទ័ពជើងគោកឡើយ ព្រមទាំងអះអាងថា ការ ធ្វើអន្តរគមរបស់
រុស្ស៊ីនៅស៊ីរីគឺគ្រាន់តែបណ្ដោះអាសន្ត៕

ប្រតិកម្មទៅវិញ