|
ប្រព័ន្ធបំពង់ Druzhba មានប្រវែង ៨.៩០០គីឡូម៉ែត្រ
(រូបថតៈ RFE) |
(VOVworld)-នាថ្ងៃទី៥ធ្នូ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Alexander Novak និងរដ្ឋ
មន្ត្រីសេដ្ឋកិច្ចស្លូវ៉ាគី លោក Pavol Pavlis បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ទ្វេ ភាគី តាមនោះ រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងចំនួន៦តោនក្នុង១ឆ្នាំ សម្រាប់ស្លូវ៉ាគី
ក្នុងអំឡុង១៥ឆ្នាំខាងមុខ។ ប្រេងឆៅនឹងត្រូវបានបញ្ជូនតាមប្រព័ន្ធបំពង់ Druzhba
មានប្រវែង ៨.៩០០គីឡូម៉ែត្រ។ តាមផែនការ កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៥ រហូតដល់ដំណាច់ឆ្នាំ២០២៩។
ក្នុងថ្ងៃដដែល ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន Naftogaz បានជូនដំណឹង
ថា បានបញ្ជូនប្រាក់ចំនួន៣៧៨លានដុល្លារ សម្រាប់សម្ព័ន្ធក្រុមហ៊ុន Gazprom
របស់ រុស្ស៊ីដើម្បីទិញឧស្ម័ន្ធដុតក្នុងខែធ្នូនេះហើយ៕