រុស្ស៊ីច្រានចោលការចោទប្រកាន់ធ្វើអន្តរាគមន៍ទៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក

Chia sẻ
(VOVworld) - នាថ្ងៃទី២៧ កក្កដា រដ្ឋាភិបាលរុស្ស៊ីបាន
ច្រានចោលការដែលម៉ូស្គូធ្វើអន្តរាគមន៍ទៅក្នុងដំណើរ
ការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្រោយពីប្រធានា
ធិបតីលោក Barack Obama ប្រកាសថា មានលទ្ធភាព
ដែលរុស្ស៊ីកំពុងខិតខំបង្កឥទ្ធិពលទៅលើដំណើរការនេះតាមទិសមានប្រយោជន៍សំរាប់បេក្ខជនលោក Donald Trump។
រុស្ស៊ីច្រានចោលការចោទប្រកាន់ធ្វើអន្តរាគមន៍ទៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក - ảnh 1
អ្នកនាំពាក្យវិធាន Kremlin លោក Dmitry Peskov (Russian News Agency/ TTXVN)

(VOVworld) - នាថ្ងៃទី២៧ កក្កដា រដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការដែលម៉ូស្គូ
ធ្វើអន្តរាគមន៍ទៅក្នុងដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្រោយពីប្រធានា
ធិបតីលោក Barack Obama ប្រកាសថា មានលទ្ធភាពដែលរុស្ស៊ីកំពុង ខិតខំបង្កឥទ្ធិ
ពលទៅលើដំណើរការនេះតាមទិសមានប្រយោជន៍សំរាប់បេក្ខជន លោក Donald
Trump។
ឆ្លើយសំណួររបស់សារព័ត៌មាននាថ្ងៃទី២៧ កក្កដា អ្នកនាំពាក្យវិមាន Kremlin
លោក Dmitry Peskov បានលើកច្បាស់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin
បានអះអាងជាច្រើនលើកច្រើនសាថា រុស្ស៊ីមិនដែលធ្វើអន្តរាគមន៍ទៅក្នុងការងារ
ផ្ទៃក្នុង ជាពិសេសការបោះឆ្នោតនៃប្រទេសផ្សេងៗទេ។លោក Peskov ក៏បានច្រាន
ចោលនូវការចោទប្រកាន់ថា ម៉ូស្គូបានឈ្លានពានប្រព័ន្ធសំបុត្រ អេឡិចត្រូនិករបស់
ប្រធានគណៈកម្មាធិការទូទាំងប្រទេសគណៈបក្សប្រជាធិប តេយ្យអាមេរិក (DNC)
ហើយចាត់ទុកថា នេះជារឿងរ៉ាវដែលអ្នកនយោបាយ អាមេរិកប្រឌិតដោយខ្លួនឯង៕

ប្រតិកម្មទៅវិញ