|
រុស្ស៊ីថ្កោលទោសអ៊ុយក្រែនរារាំងការស៊ើបអង្គេតការធ្លាក់យន្តហោះ MH17 (Image: VNA) |
(VOVworld) – នាថ្ងៃទី ១០ វិច្ឆិកា ថ្លែងមតិនៅជំនួបចរចារជាមួយនាយក
រដ្ឋមន្ត្រីម៉េឡេស៊ី លោក Najib Razak នៅខាងក្រៅនៃសន្និសីទកំពូលនៃ
វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២២
នៅរដ្ឋធានីបេកាំងរបស់ ចិន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធព័ត៌មានដែលបានចាត់ទុក ថា៖ កំលាំងប្រឆាំងនៅតំបន់ខាង
កើតអ៊ុយក្រែនកំពុងរារាំងការស៊ើបអង្គេតរឿងធ្លាក់ យន្តហោះ MH17 នៃក្រុមហ៊ុនអាកាសចរណ៍ម៉េឡេស៊ី។ លោក Putin បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចអ៊ុយក្រែនបាញ់កាំភ្លើងធំ ជាបន្តបន្ទាប់ទៅលើតំបន់នេះ
និងមិនអនុញ្ញត្តឲ្យអ្នកស៊ើបអង្គេតបំពេញភារកិច្ចដោយគ្រប់គ្រាន់ទេ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib បានឲ្យដឹងថា៖ យន្តហោះ
MH17 ត្រូវបានបាញ់ធ្លាក់ ព្រមទាំង សង្កត់ធ្ងន់ថា៖ ប្រការសំខាន់បំផុតនា
បច្ចុប្បន្នគឺមកដល់ តំបន់កើតហេតុ៕