|
រុស្ស៊ីចោទប្រកាន់អាមេរិកបិទបាំងឲ្យទួរគីក្នុងការទិញប្រេងឆៅខុសច្បាប់របស់ IS (Image: baomoi.vn) |
(VOVworld) – នាថ្ងៃទី ៥ ធ្នូ ក្រសួការពារជាតិរុស្ស៊ីបានចោទប្រកាន់អាមេរិកបាន
បិទបាំងឲ្យទួរគីក្នុងសកម្មភាពជួញដូរប្រងឆៅខុសច្បាប់ចូលក្នុងទួរគីពីតំបន់ស្ថិត
ក្នុងការទន្ទ្រានកាន់កាប់របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី បន្ទាប់
ពីវ៉ាស៊ីនតោនចាត់ទុកបរិមាណប្រេងឆៅនេះតិចរតូចពេក។ លើគេហទំព័រ
Facebook របស់ខ្លួនក្រសួងការពារជាតិរុស្ស៊ីបានលើកច្បាស់ថា៖ ខណៈពេល
ដែលមជ្ឈដ្ឋានមន្ត្រីអាមេរិកបានឲ្យដឹងថាគេមិនស្គាល់ដល់ភេរវករជួញដូរប្រេង
ឆៅខុសច្បាប់ចូកក្នុងទួរគីធ្វើម៉ាងម៉េចប្រការនេះមានន័យថា៖ គេកំពុងបិទបាំង
ឲ្យ ទង្វើនេះ។ នាថ្ងៃទី ៤ ធ្នូ បេសកជនពិសេសអាមេរិកនិងជាអ្នកសម្រុះសម្រួល
បញ្ហាថាមពលអន្តរជាតិ លោក Amos Hochstein បានឲ្យដឹងថា៖ ប្រេងឆៅដែល
ត្រូវបានជូញដូរខុសច្បាប់ទៅទួរគីពីតំបន់ស្ថិតក្រោមការទន្ទ្រានកាន់កាប់របស់
IS នៅស៊ីរីគឺតិចតូចពេក៕