រុស្ស៊ីចោទប្រកាន់យន្តហោះអាមេរិកថា បានគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចាត់ទុកថា យន្តហោះមួយនេះស្ថិតនៅក្រោមការគ្រប់គ្រង់របស់អាមេរិក។ 
រុស្ស៊ីចោទប្រកាន់យន្តហោះអាមេរិកថា បានគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា យន្តហោះស៊ើបការណ៍នេះជាកម្មសិទ្ធិគ្រប់គ្រងរបស់អាមេរិក (រូបថត៖ AFP/TTXVN)

នៅថ្ងៃទី៥ ខែធ្នូ រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់យន្តហោះអាមេរិកថា បានគំរាមកំហែងដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល ខណៈពេលដែលយន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿង ត្រូវបន្ទាបកម្ពស់ហោះហើរដើម្បីចៀសវាងការប៉ះទង្គិច ជាមួយយន្តហោះចារកម្មមួយគ្រឿងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។

មុននេះ នៅថ្ងៃទី ៤ ខែធ្នូ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី (Rosaviatsiya) បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ៣ ខែធ្នូ យន្តហោះ CL-600 របស់ណាតូ បានហោះហើរកាត់លើផ្លូវអាកាសចរណ៍ស៊ីវិល ដែលជាផ្លូវហោះហើរសម្រាប់ជើងហោះហើរដឹកអ្នកដំណើរចំនួន១៤២នាក់ ពីទីក្រុង Tel Aviv (អ៊ីស្រាអែល) ទៅកាន់ទីក្រុងម៉ូស្គូរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីAeroflot។ យន្តហោះរបស់ Aeroflot ត្រូវបន្ទាបកម្ពស់ ៥០០ម៉ែត្រ ដើម្បីរក្សាចម្ងាយសុវត្ថិភាព។ យន្តហោះមួយគ្រឿងទៀតគឺ CL650 ដែលបានហោះហើរពីទីក្រុង Sochi របស់រុស្ស៊ី ទៅកាន់រដ្ឋធានី Skopje របស់ម៉ាសេដូនៀខាងជើង ក៏ត្រូវបង្វែរទិសដៅ ដើម្បីចៀសវាងការប៉ះទង្គិចជាមួយយន្តហោះចារកម្មមួយនេះរបស់អង្គការណាតូផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចាត់ទុកថា យន្តហោះមួយនេះស្ថិតនៅក្រោមការគ្រប់គ្រង់របស់អាមេរិក។ លោកស្រី Maria Zakharovaបានសង្កត់ធ្ងន់ថា កាយវិការរបស់កងទ័ពអាកាសអាមេរិកបានបង្កការគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិល៕

ប្រតិកម្មទៅវិញ