(VOVworld) - អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Alexander Fomin នាថ្ងៃទី៤ មិថុនា អះអាងថា រុស្ស៊ីចាត់ទុកសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាដៃគូយុទ្ធសាស្ត្រសំខាន់ក្នុងបញ្ហាធានាសន្តិសុខនិងស្ថិរភាពតំបន់។ ថ្លែងមតិនៅសន្និសីទជាន់ខ្ពស់សន្តិសុខទ្វីបអាស៊ី ដែលឬហៅថា កិច្ចសន្ទនា Shangri-La លើកទី១៦ ដែលប្រព្រឹត្តទៅនៅសឹង្ហបុរីនោះ អនុរដ្ឋមន្ត្រីលោក Alexander Fomin លើកច្បាស់ថា គោលជំហរនេះត្រូវបានអះអាងនៅកិច្ចប្រជុំក្រៅ ផ្លូវការរវាងរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានប្រព្រឹត្តទៅនៅរុស្ស៊ីកាលពីថ្ងៃទី២៦ មេសា កន្លងទៅ៕