រុស្ស៊ី​ចាត់​ទុក​ថា ការ​ដែល​សហភាព​អឺរ៉ុប​ផ្តល់​​បេក្ខភាពសម្រាប់​​អ៊ុយក្រែនគឺ​​ជា​បញ្ហា​ផ្ទៃក្នុង​របស់​អឺរ៉ុប

Chia sẻ
(VOVWORLD) - នៅថ្ងៃទី២៤ ខែមិថុនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកច្បាស់ថា ការសម្រេចរបស់សហភាពអឺរ៉ុប (EU) ផ្តល់បេក្ខភាពជាផ្លូវការដល់អ៊ុយក្រែន គឺជាបញ្ហាផ្ទៃក្នុងរបស់អឺរ៉ុប។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកច្បាស់ថា នេះគឺជាបញ្ហាផ្ទៃក្នុងរបស់អឺរ៉ុប។ អ្វីដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រុស្ស៊ី គឺវឌ្ឍនភាពទាំងនេះមិននាំមកនូវភាពស្មុកស្មាញដល់ប្រទេសរុស្ស៊ី ហើយបណ្តាល់ឱ្យមានបញ្ហាបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងអ៊ុយក្រែន-រុស្ស៊ី។ ទាក់ទិននឹងទំនាក់ទំនងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប លោក Dmitry Peskov បានចាត់ទុកថា វានឹង "ពិបាកខ្លាំងណាស់ដើម្បីចុះខ្សោយថែមទៀត" ។

មុននោះ នាថ្ងៃទី ២៣ មិថុនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបញ្ជាក់ថា ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមផ្តល់ឋានៈបេក្ខភាពសម្រាប់អ៊ុយក្រែន និងម៉ុលដូវ៉ា ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប។ ការសម្រេចចិត្តនេះត្រូវបានចាត់ទុកថា ជាវិធានការដើម្បីបង្ហាញពីការគាំទ្រដល់ទីក្រុងគៀវ និងឈីស៊ីណូ ក្នុងបរិបទដែលរុស្ស៊ីបានអនុវត្តន៍ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ