ប្រធានាធិបតីរុស្ស៊ី លោក V. Putin (ប្រភព៖ eadaily.com) |
ប្រធានាធិបតីរុស្ស៊ី លោក V. Putin បានឲ្យដឹងថា ទីក្រុងម៉ូស្គូកំពុងទំនាក់ទំនងជាមួយភាគីជម្លោះទាំងពីរ ហើយលោកសង្ឃឹមថានឹងអាចទទួលបានលទ្ធផលមួយ ដែលសមស្របជូនប្រជាជនក្នុងតំបន់ ដោយសន្តិវិធី។ មុននេះ កាលពីថ្ងៃទី ១ និងទី ២ ខែវិច្ឆិកាថ្នាក់ដឹកនាំរុស្ស៊ីបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliev និងនាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashynian ដើម្បីពិភាក្សាយ៉ាងហ្មត់ចត់ស្ដីពីការដោះស្រាយបញ្ហាជម្លោះនៅ តំបន់ Nagorno-Karabakh ផងដែរ៕