រុស្ស៊ីកត់ត្រាករណីស្លាប់ដោយជម្ងឺកូវីដ ១៩ ក្នុងមួយថ្ងៃខ្ពស់បំផុតតាំងពីមុនមក

Chia sẻ

(VOVWORLD) - នៅថ្ងៃទី២៩ ខែកញ្ញា រុស្ស៊ីបានកត់ត្រាចំនួនករណីស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត តាំងពីមុនមក (៨៥៧នាក់) ហើយក៏ជាថ្ងៃទី២ជាប់ៗគ្នាហើយដែលចំនួនករណីស្លាប់ កើនឡើងដល់កំណត់ត្រាថ្មី។

យោងតាមគេហទំព័រ worldometers.info បានធ្វើការស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃ ទី៣០ កញ្ញា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបចំនួនជាង ២៣៤លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជិត៤,៨លាននាក់។ អាមេរិក ឥណ្ឌា និងប្រេស៊ីលជាប្រទេសចំនួន៣ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានចំនួនករណីឆ្លងនៃប្រទេសរៀងៗខ្លួន គឺជាង៤៤លាននាក់ ៣៣,៧លាននាក់ និងជាង២១លាននាក់។ បើគិតតាមចំនួនករណីស្លាប់ អាមេរិកនាំមុខគេដោយមាន ករណីស្លាប់ជាង៧១៣ពាន់នាក់ ប្រេស៊ីល ជាង៥៩៦ពាន់នាក់ និងឥណ្ឌាជិត៤៥០ពាន់ នាក់។
នៅថ្ងៃទី២៩ ខែកញ្ញា រុស្ស៊ីបានកត់ត្រាចំនួនករណីស្លាប់ក្នុងមួយថ្ងៃខ្ពស់បំផុត តាំងពីមុនមក (៨៥៧ នាក់) ហើយក៏ជាថ្ងៃទី២ជាប់ៗគ្នាហើយដែលចំនួនករណីស្លាប់ កើនឡើងដល់កំណត់ត្រាថ្មី។ អ្នកនាំពាក្យវិមានគ្រឹមឡាំង លោក Dmitry Peskov ឲ្យ ដឹងថា ស្ថានភាពជម្ងឺរាតត្បាតនាបច្ចុប្បន្នពិតជាគួរឲ្យព្រួយបារម្ភ ព្រមទាំងអំពាវនាវ ឲ្យប្រជាជនកាត់បន្ថយការធ្វើដំណើរផងដែរ៕

ប្រតិកម្មទៅវិញ