រុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់សន្យារក្សាបទឈប់បាញ់​នៅភាគខាងកើត អ៊ុយក្រែន

Chia sẻ
(VOVWORLD) - តំណាងរបស់រុស្ស៊ី អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak បានឲ្យដឹងថា ការចរចាបានប្រព្រឹត្តិទៅមិនរលូន ប៉ុន្តែស្មោះត្រង់។ យោងតាមលោក Kozak បានឲ្យដឹងថា ការចរចាបន្តនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។
រុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់សន្យារក្សាបទឈប់បាញ់​នៅភាគខាងកើត អ៊ុយក្រែន - ảnh 1អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak (ឆ្វេង) (រូបថត៖ AFP)

ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយពីការចរចាតាមទម្រង់ Normandy នៅទីក្រុងប៉ារីស (បារាំង) កាលពីថ្ងៃទី ២៦ មករា នោះ តំណាងនយោបាយរបស់រុស្ស៊ីអ៊ុយក្រែន បារាំង និងអាល្លឺម៉ង់បានអះអាងសារជាថ្មីអំពីការសន្យារក្សាបទឈប់បាញ់នៅតំបន់ភាគខាងកើតអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមលើកច្បាស់ថា "ភាគីពាក់ព័ន្ធនានាបានគាំទ្រការគោរពបទឈប់បាញ់ ដោយគ្មានលក្ខខ័ណ្ឌ បើទោះបីមានការខ្វែងគំនិតក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ក៏ដោយ"។

ក្នុងពេលនោះ តំណាងរបស់រុស្ស៊ី អនុប្រធានខុទ្ធកាល័យវិមានក្រឹមឡាំង លោក Dmitry Kozak បានឲ្យដឹងថា ការចរចាបានប្រព្រឹត្តិទៅមិនរលូន ប៉ុន្តែស្មោះត្រង់។ យោងតាមលោក Kozak បានឲ្យដឹងថា ការចរចាបន្តនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

តំណាង អ៊ុយក្រែន ប្រធានខុទ្ធកាល័យវិមានប្រធានាធិបតី បានសម្ដែងជំនឿជាក់ថា ក្នុងការចរចាខាងមុខ ភាគីពាក់ព័ន្ធនានានឹងនាំចេញគំនិតផ្ដួចផ្ដើមជំរុញដំណើរការសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ