រុស្ស៊ី៖ យុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីរីបញ្ចប់នាពេលឆាប់ៗខាងមុខ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៦ តុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានអះអាងថាយុទ្ធនាការប្រឆាំងភេរវកម្មនៅនៅស៊ីរីកំពុងឈានដល់ទីបញ្ចប់។
រុស្ស៊ី៖ យុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីរីបញ្ចប់នាពេលឆាប់ៗខាងមុខ - ảnh 1 រុស្ស៊ី៖ យុទ្ធនាការប្រឆាំងភេរវកម្មនៅស៊ីរីបញ្ចប់នាពេលឆាប់ៗខាងមុខ

នាថ្ងៃទី ១៦ តុលារដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានអះអាងថាយុទ្ធនាការប្រឆាំងភេរវកម្មនៅនៅស៊ីរីកំពុងឈានដល់ទីបញ្ចប់។ ថ្លែងមតិនៅក្នុងកិច្ចប្រជុំជាមួយសមភាគីអ៊ីស្រាអែល លោក Avigdor Lieberman នៅពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ លោក Shoigu បានសង្កត់ធ្ងន់ថា៖ "ខ្ញុំចង់ពិភាក្សាលើគ្រប់បញ្ហាដែលទាក់ទិននឹងស៊ីរី។ យុទ្ធនាការប្រឆាំងភេរវកម្មនៅទីនេះជិតបញ្ចប់ហើយ”។ ទាក់ទិននឹងបញ្ហាមួយចំនួនអំពីដំណោះស្រាយចាំបាច់ រួមទាំងយថាទស្សន៍កែលម្អស្ថានភាពនៅស៊ីរីនោះ លោក Shoigu មានក្ដីជឿជាក់ថា កិច្ចសន្ទនានាពេលនេះនឹងជួយឲ្យភាគីនានាយល់គ្នាទៅវិញទៅមកថែមទៀត ព្រមទាំងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព។

លោក Shoigu កំពុងបំពេញទស្សនកិច្ច រយៈពេល ២ ថ្ងៃនៅអ៊ីស្រាអែល ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាស្ថានភាពសន្តិសុខតំបន់ ក្នុងនោះមានវិបត្តិស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ