រុស្ស៊ី ពិន័យមនុស្សដែលបដិសេធតួនាទីរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីលោក Vladimir Putinក៏បានចុះហត្ថលេខាលើច្បាប់ហាមប្រាមការវាយតម្លៃស្មើគ្នាលើគោលដៅ និងសកម្មភាពរបស់សូវៀត និងអាល្លឺម៉ង់ណាស៊ីក្នុងសង្គ្រាមលោកលើកទីពីរ។
រុស្ស៊ី ពិន័យមនុស្សដែលបដិសេធតួនាទីរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទីពីរ - ảnh 1អង្គភាពកងទ័ពសូវៀត រំដោះទីក្រុងប៊ែរឡាំង ខែមេសា ឆ្នាំ ១៩៤៥ (រូបថត៖ ឯកសារអន្តរជាតិ/VNA)

កាលពីថ្ងៃទី ១៦ ខែមេសា គេហទំព័រគតិយុត្តិ ផ្លូវការរបស់សហព័ន្ធរុស្ស៊ីបានបង្ហោះច្បាប់ថ្មីមួយដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីពីការពិន័យលើការវាយតម្លៃស្មើគ្នាចំពោះតួនាទីរបស់សហភាពសូវៀត និងអាល្លឺម៉ង់ណាស៊ី ក្នុងសង្រ្គាមលោកលើកទីពីរ។

ជាក់ស្ដែង ច្បាប់ថ្មីបានកំណត់ការពិន័យចំពោះការរំលោភលើច្បាប់សហព័ន្ធ ដែលហាមប្រាមការវាយតម្លៃស្មើគ្នាចំពោះសកម្មភាពរបស់មេដឹកនាំ មេបញ្ជាការ និងកងទ័ពសូវៀត ជាមួយសកម្មភាពរបស់មេទ័ព និងទាហានអាល្លឺម៉ង់ណាស៊ី និងបណ្តាប្រទេសអ៊ឺរ៉ុបក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ក៏ដូចជាការបដិសេធតួនាទីសម្រេចកំណត់ របស់ប្រជាជនសូវៀតក្នុងការវាយបរាជ័យពួកអាល្លឺម៉ង់ណាស៊ី និងបេសកកម្មមនុស្សធម៌របស់សូវៀតក្នុងការរំដោះបណ្ដាប្រទេសអឺរ៉ុប។

កាលពីដើមខែកក្កដា ឆ្នាំ ២០២១ ប្រធានាធិបតីលោក Vladimir Putinក៏បានចុះហត្ថលេខាលើច្បាប់ហាមប្រាមការវាយតម្លៃស្មើគ្នាលើគោលដៅ និងសកម្មភាពរបស់សូវៀត និងអាល្លឺម៉ង់ណាស៊ីក្នុងសង្គ្រាមលោកលើកទីពីរ ក៏ដូចជាការបដិសេធនូវតួនាទីសម្រេចកំណត់ របស់ប្រជាជនសូវៀតក្នុងជ័យជម្នះលើហ្វាស៊ីសនិយម៕

 

ប្រតិកម្មទៅវិញ