រុស្ស៊ី និងអ៊ុយក្រែន ធ្វើការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុត ចាប់តាំងពីជម្លោះផ្ទុះឡើង

Chia sẻ
(VOVWORLD) - កាលពីយប់ថ្ងៃទី ៣ ខែមករា តំណាងរដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនបានប្រកាសថា ភាគីទាំងពីរបានធ្វើការដោះដូរអ្នកទោសមានទ្រុងទ្រាយធំបំផុតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះកាលពីខែកុម្ភៈ ឆ្នាំ ២០២២មក នេះបើយោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានដោយប្រទេស អេម៊ីរ៉ាតអារ៉ាប់រួម (UAE) ដើរតួជាអន្តរការី។

តាមនោះ ទាហានអ៊ុយក្រែន ២៣០ នាក់ និងទាហានរុស្ស៊ី ២៤៨នាក់ត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ក្នុងការផ្លាស់ប្តូរលើកដំបូងរវាងភាគីទាំងពីរបន្ទាប់ពីរយៈពេលជិត ៥ ខែ។ លោក Dmytro Lubinets អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា នេះគឺជាការផ្លាស់ប្តូរអ្នកទោសលើកទី ៤៩ នៅក្នុងជម្លោះនេះ ហើយរហូតមកដល់បច្ចុប្បន្ន ទីក្រុង Kiev បានទទួលអ្នកទោសចំនួន ២.៥៧៦ តាមរយៈការដោះដូរទាំងនេះ៕

ប្រតិកម្មទៅវិញ