រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សមភាគីបេឡារុស លោក Vladimir Makei |
នាថ្ងៃទី ២៧ ខែឧសភា ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូជាមួយសមភាគីបេឡារុស លោក Vladimir Makei នោះ លោក Sergei Lavrov បានមានប្រសាសន៍ថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាគ្រប់គ្រងអាវុធព្រមទាំងសំដែងនូវការព្រួយបារម្ភអំពីការដែលអង្គការ Nato នឹងពង្រឹងសមត្ថភាពរបស់ខ្លួននៅជិតព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថារាល់សកម្មភាពបែបនេះនឹងនាំមកនូវភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក៕