រុស្ស៊ី និងបណ្ដាប្រទេស CSTO អភិវឌ្ឍន៍​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា ក្នុងនាមជាប្រធានឆ្នាំ ២០២០ រុស្ស៊ីបានខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសជាសមាជិក CSTO។
រុស្ស៊ី និងបណ្ដាប្រទេស CSTO អភិវឌ្ឍន៍​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រ - ảnh 1 លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ AFP / VNA)

នាថ្ងៃទី ២ ធ្នូ សម័យប្រជុំថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលជាប្រទេសប្រធានបច្ចុប្បន្ន របស់ CSTO ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីប្រធានាធិបតីបេឡារុស្ស កាហ្សាក់ស្ថាន តាតចាគីស្ថាន នាយករដ្ឋមន្ត្រីអាមេនី និង ប្រធានាធិបតីស្តីទីកៀហ្ស៊ីស៊ីស្ថានផងដែរ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា ក្នុងនាមជាប្រធានឆ្នាំ ២០២០ រុស្ស៊ីបានខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសជាសមាជិក CSTO រក្សាកិច្ចសន្ទនាប្រកបដោយការជឿទុកចិត្ត និងបើកចំហ អំពីបណ្ដាបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ