រុស្ស៊ី កូរ៉េខាងជើង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៥ ខែសីហា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនៅក្នុងសារផ្លាស់ប្តូររវាងភាគីទាំងពីរក្នុងឱកាសខួបលើកទី ៧៧ នៃការរំដោះឧបទ្វីបកូរ៉េពីការកាន់កាប់របស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ (១៥សីហា ១៩៤៥ - ១៥ សីហា ២០២២)។

រុស្ស៊ី កូរ៉េខាងជើង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ប្រភព៖  Getty)

នៅក្នុងលិខិតផ្ញើជូនមេដឹកនាំគី Kim Jong-un ប្រធានាធិបតី Vladimir Putin បាននិយាយថា ការរឹតបន្តឹងទំនាក់ទំនងនឹងបំពេញផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយនឹងជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់អាស៊ីឦសាន។ មេដឹកនាំរុស្ស៊ីរូបនេះបានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីក្នុងលក្ខណៈស្ថាបនា និងទូលំទូលាយ។

មេដឹកនាំ Kim Jong-un ក៏បានផ្ញើលិខិតមួយច្បាប់ទៅប្រធានាធិបតី Vladimir Putin ដែលសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង-រុស្ស៊ី ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ជាមួយនឹងជ័យជម្នះលើហ្វាស៊ីសជប៉ុន។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក៏ដូចជាការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរបានឈានដល់កម្រិតថ្មីមួយ៕

ប្រតិកម្មទៅវិញ