រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ

Chia sẻ

(VOVWORLD) - ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី២៥ ខែសីហា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានស្នើឲ្យប្រទេសនិងអង្គការអន្តរជាតិនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធដែលត្រូវបានកំណត់តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

រាល់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa ត្រូវបានចាត់ទុកថាជាមោឃៈ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបភាព៖ ក្រសួងការបរទេស)

អញ្ជើញអត្ថាធិប្បាយលើព័ត៌មាននៅគេហទំព័ររបស់អង្គការឧតុនិយមពិភពលោកដោយប្រើប្រាស់ផែនទីរបស់ប្រទេសចិនជាមួយនឹងបន្ទាត់អណ្តាតគោនោះ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាបន្ទាត់អណ្តាតគោ ក៏ដូចជាការទាមទារដែនសមុទ្រផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេស UCLOS ១៩៨២។ វៀតណាមជឿជាក់ថា គ្រប់ទម្រង់នៃការឃោសនា និងការបោះពុម្ពផ្សាយរូបភាព និងខ្លឹមសាររំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa គឺត្រូវបានចាត់ទុកថាជាមោឃៈ។

វៀតណាមស្នើឲ្យប្រទេស និងអង្គការនានា គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាដែនសមុទ្រពាក់ព័ន្ធនៅសមុទ្រខាងកើត ហើយត្រូវដកចេញ និងកែប្រែរាល់ខ្លឹមសារមិនសមស្របនៅទីនោះ។ បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិក៏បានពិភាក្សាបញ្ហានេះជាមួយអង្គការឧតុនិយមពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ