រាល់មេរៀនរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព

Chia sẻ
(VOVWORLD) -លោក Fayek Jarada អ្នកកាសែតមួយរូបបានវាយតម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានរួមវិភាគទានជាវិជ្ជមានជាច្រើនទៅក្នុងបណ្ដាបញ្ហាអន្តរជាតិ ដែលក្នុងនោះមានសន្តិភាពនៅមជ្ឈឹមបូព៌ា។
រាល់មេរៀនរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព - ảnh 1 កាសែតសេដ្ឋកិច្ចអេឡិចត្រូនិក Economyplusme របស់អេហ្ស៊ីបបានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា "វៀតណាមពីការលំបាកទៅដល់ការអភិវឌ្ឍន៍កំពូល"

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្ស៊ីបថា សេដ្ឋកិច្ចវិទូ និងអ្នកនយោបាយជាច្រើនរូបនៅអារ៉ាប់បានអះអាងថា រាល់បទពិសោធន៍របស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការរួមវិភាគទានទៅក្នុងសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិគឺគួរឲ្យសិក្សារៀនសូត្រតាម។

កាសែតសេដ្ឋកិច្ចអេឡិចត្រូនិក Economyplusme របស់អេហ្ស៊ីបបានចុះផ្សាយអត្ថបទសរសេរដោយចំណងជើងថា "វៀតណាមពីការលំបាកទៅដល់ការអភិវឌ្ឍន៍កំពូល" ។ អត្ថបទកាសែតនេះបានអះអាងថាវៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ លោក Fayek Jarada អ្នកកាសែតមួយរូបបានវាយតម្លៃថា នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានរួមវិភាគទានជាវិជ្ជមានជាច្រើនទៅក្នុងបណ្ដាបញ្ហាអន្តរជាតិ ដែលក្នុងនោះមានសន្តិភាពនៅមជ្ឈឹមបូព៌ា។ លោកបានសម្ដែងគោលបំណងថាវៀតណាមអាចឈ្នះឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីបន្តរួមវិភាគទានជាវិជ្ជមានទៅក្នុងបណ្ដាបញ្ហាអន្តរជាតិរួម។ លោកបានថ្លែងថា៖

“ខ្ញុំសង្កេតឃើញថាវៀតណាមបានរួមវិភាគទានជាច្រើន ហើយដើរតួនាទីដ៏ធំធេង ជាពិសេសក្នុងការជំរុញសន្តិភាពលើពិភពលោក។ តួនាទីនេះ មានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងធានាការប្រតិបត្តិរាល់ច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ ខ្ញុំអះអាងថាវៀតណាមនឹងរួមវិភាគទានយ៉ាងសកម្មថែមទៀត ក្នុងការជំរុញសន្តិភាពអន្តរជាតិ ដែលក្នុងនោះមានតំបន់មជ្ឈឹមបូព៌ា។ ខ្ញុំ និងប្រជាជនប៉ាឡេស្ទីនគាំទ្រវៀតណាមឈ្នះឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”៕

ប្រតិកម្មទៅវិញ