រលកធ្វើបាតុកម្មនៅប្រទេសបារាំងកាន់តែស្មុគស្មាញ។ (ប្រភព: The New York Times) |
មានមនុស្សចំនួនប្រមាណ ៥០ នាក់ បានហ៊ុំព័ទ្ធឃ្លាំងស្តុកប្រេងឥន្ធនៈ នៅកំពង់ផែ Fos-sur-Mer ជិតទីក្រុង Marseille។ លើសពីនេះទៀត ចរាចរណ៍ក៏កកស្ទះនៅតាមផ្លូវហាយវ៉េទៅកាន់ទីក្រុងនានាភាគខាងត្បូង ក្នុងបរិបទដែលការធ្វើបាតុកម្ម បានកើតឡើងដើម្បីប្រឆាំងជំទាស់រាល់គោលនយោបាយ ដំឡើងតម្លៃឥន្ធនៈ ជួយឧបត្ថម្ភសហគ្រាសរបស់ប្រធានាធិបតី Emmanuel Macron។
នាថ្ងៃទី ៣ ខែធ្នូ ការធ្វើបាតុកម្មបានរីករាលដាលដល់សាលារៀនចំនួន ១០០ នៅទូទាំងប្រទេស ដោយសារសិស្សានុសិស្សបានប្រឆាំងជំទាស់បទបញ្ញត្តិថ្មីស្ដីពីការចូលរៀនថ្នាក់ឧត្តមសិក្សារបស់រដ្ឋាភិបាលផងដែរ៕