|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngocថ្លែងមតិក្នុងពិធី |
(VOVworld)-ពិធីរំលឹកទិវាអន្ដរជាតិប្រទេសនិយាយភាសាបារាំងបានរៀបចំឡើង នៅទីក្រុងហាណូយនាថ្ងៃទី១៨មិនា។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីការបរទេសវៀត
ណាមលោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះការដែលសហគមន៍ និយាយ
ភាសាបារាំងបន្តផ្តោតសំខាន់លើការងារជម្រុញកិច្ចសហប្រតិបត្តិការ និងសាមគ្គី
ភាពដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ហើយមានតួនាទីនិងឋានៈកាន់ តែខ្ពស់លើ
ឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ha Kim Ngoc បានអះអាង ថា៖
“ការដែលវៀតណាមយកចិត្តទុកដាក់ជម្រុញកិច្ចសហប្រតិបត្តិការជាមួយសហ គមន៍និយាយភាសាបារាំង ម្ចាស់ការចូលរួមទៅលើរាល់ការខំប្រឹងប្រែងរួម របស់
សហគមន៍ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ គឺ ស្ថិតនៅក្នុងគោលមាគ៌ា កិច្ចការ
បរទេសឯករាជ្យ ម្ចាស់ការ ពហុបែបពហុទំនាក់ទំនង ម្ចាស់ការនិងសកម្ម ធ្វើសមា
ហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូមានទំនុកទុកចិត្ត និងជាសមាជិកមានការ
ទទួលសុខត្រូវក្នុងសហគមន៍អន្តរជាតិ”៕