រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។

Theo VOV -
Chia sẻ
VOV-បណ្ដាកាសែតធំៗនៅវៀតណាមច្បាប់ចេញ
ផ្សាយនាថ្ងៃទី២២ធ្នូបាន​ចុះ​ផ្សាយព័ត៌មានអត្ថបទរំលឹក
ខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជន
វៀតណាម(ទី២២ធ្នូ)។

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ - ảnh 1
សកម្មភាពយ៉ាងផុលផុសជាច្រើនត្រូវបានរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ព
ប្រជាជនវៀតណាម (ទី២២ធ្នូ)


        VOV-បណ្ដាកាសែតធំៗនៅវៀតណាមច្បាប់ចេញផ្សាយនាថ្ងៃទី២២ធ្នូ
បាន​ចុះ​ផ្សាយព័ត៌មានអត្ថបទរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើត
កងទ័ពប្រជាជនវៀតណាម(ទី២២ធ្នូ)។ វិចារណៈកថាមានចំណងជើងថា​
“កំលាំងកងទ័ពកំលាំង​ប្រជាជន” របស់កាសែតកងទ័ពប្រជាជនបានអះអាង
ថា អំឡុង៦៨ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្មោះត្រង់
ជាមួយបក្សជាមួយមាតុប្រទេសនិងប្រជាជន តស៊ូពលីកម្មដើម្បីឯករាជ្យ
សេរីភាពរបស់មាតុប្រទេស ដើម្បីលិទ្ធិ​សង្គម​និយមដើម្បីសុភមង្គលរបស់
ប្រជាជន។

        កាសែត Nhan Dan ក្នុងវិចារណៈកថា “ពង្រីកតួនាទីស្នូលរបស់កងទ័ពក្នុង​បុព្វហេតុកសាងការពារមាតុប្រទេស” បានអះអាងថា​កងទ័ពប្រជាជនវៀត
ណាម​ជា​កំលាំងស្នូលរួមជាមួយប្រជាជនទាំងមូលរក្សារឹងមាំឯករាជ្យ
អធិបតេយ្យភាព​ឯកភាពបូរណៈភាពដែនដីនៃមាតុប្រទេស ការពារបក្សរដ្ឋ
ប្រជាជន សមិទ្ធិផល​បដិវត្តនិងរបបសង្គមនិយម រក្សារឹងមាំបរិយាកាស
សន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិកងទ័ពនៅជាកំលាំងចូល
រួមយ៉ាងសកម្មនិងមានប្រសិទ្ធភាពទៅក្នុង​កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សកម្មភាពកាត់បន្ថយភាពក្រីក្រជំនះពុះពារ​លើ​ផលវិបាកនៃគ្រោះធម្មជាតិ
ជួយសង្គ្រោះ។

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ - ảnh 2
កម្មវិធីសិល្បៈ “បន្តបទចម្រៀងដំណើរទ័ព”

        សកម្មភាពយ៉ាងផុលផុសជាច្រើនត្រូវបានរៀបចំរំលឹកខួបអនុស្សាវរីយ៍
លើកទី៦៨ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ទី២២ធ្នូ) និងលើកទី៤០
ជ័យជំនះ ហាណូយ- Dien Bien Phu លើលំហរអាកាស។ នាយប់ថ្ងៃទី២១ធ្នូនៅ
ក្រុង​ហាណូយ​បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “បន្តបទចម្រៀងដំណើរទ័ព”
ជាមួយបណ្ដា​បទចម្រៀងស្ងើចសរសើរមាតុប្រទេសប្រធានហូជីមិញ បណ្ដា
យុទ្ធជន៕

ប្រតិកម្មទៅវិញ