រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

Chia sẻ
(VOV)_នាថ្ងៃទី១២ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធី​រំលឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន​ (ថ្ងៃទី១៨ មករា ឆ្នាំ ១៩៥០ -ថ្ងៃទី១៨ មករា ឆ្នាំ ២០១៦)។ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi 
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi

          (VOV)_នាថ្ងៃទី១២ មករា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំពិធី​រំ
លឹកខួបអនុស្សាវរីយ៍ លើកទី៦៦ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន​ (ថ្ងៃទី១៨ មករា ឆ្នាំ ១៩៥០ -ថ្ងៃទី១៨ មករា ឆ្នាំ ២០១៦)។ថ្លែងមតិនៅទីនេះ ​ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក Dang Minh Khoi បានអះអាង​ជាថ្មី​ម្តងទៀត 
នូវភាពចាំបាច់របស់ការបង្កើនទំនុកទុកចិត្តខាងនយោបាយ និងអះ​អាងទៀតថា៖
វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានគោលបំណងរួម​ជាមួយចិន ជំរុញ
ទំនាក់ទំនងជិតខាងភូមិផងរបងជាមួយគ្នា ប្រកបដោយមិត្តភាព សហប្រតិបត្តិការ
លើគ្រប់វិស័យ វៀតណាមនិងចិន។

          លោក Dang Minh Khoi បានសម្ដែងគោលបំណងថា៖ឆ្នាំ ២០១៦នេះ ​ទំនាក់
ទំនងវៀតណាមនិងចិនមានការអភិវឌ្ឍន៍ថ្មី ខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ ចំពោះ 
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរត្រូវអត់ធ្មត់ ចរចារ និងពិគ្រោះយោបល់ ដោយ
ផ្អែកទៅលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំនៃ​ប្រទេសទាំង
ពីរ ក្នុងរយៈពេលកន្លងទៅ។ ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក ​Kong XuanYou 
 បានអះអាងថា៖​ភាគីចិន យកចិត្តទុកដាក់​ជាពិសេសចំពោះ​ទំនាក់​​ទំនងជាមួយ
វៀតណាម ហើយមានគោលបំណងរួមជាមួយវៀតណាម​ ជំរុញកិច្ចសហប្រិតបត្តិ
ការទ្វេភាគី។ ក៏ក្នុងឱកាសនេះដែរ សប្ដាហ៍តាំងពិព័រណ៏​រូបភាព៖ វៀតណាម-ភាព
ស្រស់ស្អាតជានិច្ច ដោយស្ថានទូតវៀតណាមប្រចាំ​នៅចិន ​និងក្រសួងវប្បធម៌ កី
ឡា និងទេសចរណ៍វៀតណាមរៀបចំឡើង ចាប់ពីថ្ងៃ​ទី១១ ដល់ថ្ងៃទី១៧ មករា 
នៅទីក្រុងបេកាំង (ចិន)៕

ប្រតិកម្មទៅវិញ