រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី១៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅ ស្លូវ៉ាគីលោកស្រី Ho Dac Minh Nguyet
បានរៀបចំពិធីទទួលភ្ញៀវក្នុងឱកាស រំលឹកខួបអនុ
ស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម- ស្លូវ៉ាគី។
(VOVworld) - នាព្រឹកថ្ងៃទី១៣ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្លូវ៉ាគី
លោកស្រី Ho Dac Minh Nguyet បានរៀបចំពិធីទទួលភ្ញៀវក្នុងឱកាស រំលឹកខួប
អនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម- ស្លូវ៉ាគី។
រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្លូវ៉ាគី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ស្លូវ៉ាគីលោកស្រី Ho Dac Minh Nguyet ក្នុងពិធីទទួលភ្ញៀវនេះ (រូបថត៖TTXVN)

ថ្លែងមតិក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត​ Ho Dac Minh Nguyet បានសង្កត់ធ្ងន់ ថា ក្នុងរយៈពេលបណ្ដាឆ្នាំកម្លងទៅ ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការជា ប្រពៃណីលើវិស័យជាច្រើនរវាងប្រទេសទាំង២ត្រូវបានពង្រឹងនិងពង្រីកដោយ
ឥតឈប់ឈរ។រីឯខ្លួនវិញ រដ្ឋលេខាធិការស្លូវ៉ាគីលោក Peter Burian បានអះអាង
ថា ស្លូវ៉ាគីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមលើឆាក អន្តរជាតិ
ស្វាគមន៍ការដែលវៀតណាមសកម្មគាំទ្រសហភាពអឺរ៉ុប(EU) និយាយរួមនិង
ស្លូវ៉ាគីនិយាយដោយឡែកបង្កើនទំនាក់ទំនងជាមួយអាស៊ាន និងគាំទ្រការ
សំរេចការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមជាមួយ
EUយ៉ាងឆាប់រហ័ស។លោក Peter Burian ក៏បានវាយតំលៃខ្ពស់ ចំពោះការ
រួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅស្លូវ៉ាគីនិង សហគមន៍
ប្រើប្រាស់ភាសាស្លូវ៉ាគីនៅវៀតណាមក្នុងការអភិវឌ្ឍន៍ចំណង មិត្តភាពជា
ប្រពៃណីសហប្រតិបតិ្តការលើវិស័យជាច្រើនរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ