រំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម
និងលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ
|
នាយប់ថ្ងៃទី ៤ កញ្ញា នៅ Can Tho បានប្រព្រឹត្តិទៅពីធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងកាទូតវៀតណាម - ឡា (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០១៧)។ ពិធីនេះសំដៅរំលឹកឡើងវិញនូវប្រពៃណី ចំណងសាមគ្គីភាព ជា ប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀតណាម និងឡាវ ហើយជាឱកាស ដើម្បី ឃោសនាយ៉ាងស៊ីជម្រៅសម្រាប់ប្រជាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺយុវជនជំនាន់ក្រោយៗ ស្ដីពីអត្ថន័យ និងសារៈសំខាន់នៃការរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពវៀតណាម - ឡាវ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Quang Hoai Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានសង្កត់ធ្ងន់ថា៖
“ពង្រីក និងរក្សារឹងមាំនូវប្រពៃណីអំពីទំនាក់ទំនងប្រវត្តិសាស្ត្រពិសេស និងលើគ្រប់វិស័យវៀតណាម - ឡាវ ក្នុងពេលកន្លងទៅ ទីក្រុង Can Tho បានបង្កើនការរៀបចំសកម្មភាពសាមគ្គីភាព សន្តិភាព និងមិត្តភាពវៀតណាម - ឡាវ ហើយរក្សាល្អនូវទំនាក់ទំនងជាមួយខេត្ត Savanakhet ដែលបានចងសម្ព័ន្ធមេត្រីភាព។ ដូច្នេះ ខ្ញុំមានក្ដីសង្ឃឹមថា នាពេលខាងមុខ លោកអគ្គកុងស៊ុល លោកជំទាវ និងអ្នកទាំងអស់ នឹងចូលរួមឈានមុខគេសម្រាប់កម្មវិធីពន្លឿន ចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Can Tho ជាមួយ មូលដ្ឋាននានានៅឡាវ”។
ក៏នាយប់ថ្ងៃទី ៤ កញ្ញា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ស្ថានទូតវៀតណាម បានរៀបចំពីធីជប់លៀងអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៧២ ទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧) និងលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម ឡាវ។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith បានអះអាងថា៖
“យើងខ្ញុំសូបអះអាងយ៉ាងមុតមាំថា ទោះបីជាស្ថានភាពនៅតំបន់ និងពិភពលោកមានបម្រែបម្រួលយ៉ាងណាក្ដី ប៉ុន្តែយើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយវៀតណាមរក្សា និងពង្រីកទំនាក់ទំនងជាប្រពៃណី ចំណងសាមគ្គីភាពពិសេស ដោយលោកប្រធានរដ្ឋហូជីមិញដ៏មហិមា និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ជាទីគោរពកសាងឡើង។ ទំនាក់ទំនងដ៏ល្អប្រសើរនេះ ត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរពូនជ្រំ និងអប់រំជំនាន់យុវជនក្រោយៗនៃប្រទេសទាំងពីរបន្តរួមគ្នាការពារ និងរក្សា”៕