|
រំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីផ្នែកត្រួតពិនិត្យបក្ស(ទី១៦តុលា) (VOV) |
Vovworld-នាយប់ថ្ងៃទី១៤តុលានៅមជ្ឈមណ្ឌលផ្សាយសំលេងជាតិលេខ៥៨
វិថី Quan Su ទីក្រុងហាណូយ កម្មវិធីជួបប្រាស្រ័យក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាប្រពៃណីផ្នែកត្រួតពិនិត្យបក្សទី១៦តុលាត្រូវបានរៀបចំឡើង។ មុននេះ៦៥
ឆ្នាំមជ្ឈឹមបក្សនិងលោកប្រធានហូជីមិញបានសំរេចចិត្តបង្កើតគណៈកម្មាធិការ
ត្រួតពិនិត្យមជ្ឈឹមនៅខេត្ត Thai Nguyen។ ក្នុងអំឡុង៦៥ឆ្នាំកន្លងមក មន្ត្រីផ្នែកត្រួត
ពិនិត្យបក្សជានិច្ចកាលស្មោះត្រង់ជាមួយបក្សអនុវត្តដ៏ជោគជ័យភារកិច្ចនយោបាយ
ដែលបក្សនិងប្រជាជនប្រគល់ឲ្យ។
ក្នុងឱកាសនេះដែរ គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបានបំផុសការសម្រាំងឯកសារវត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រផ្នែកត្រួតពិនិត្យបក្សនិងច្នៃប្រឌិតនិមិត្តរូប
គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម៕