|
រំលឹកខួបលើកទី៦៣នៃទិវាប្រពៃណីសិស្សានុសិស្ស-និស្សិតវៀតណាម |
VOV-នាថ្ងៃទី៩មករា រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសិស្សានុសិស្ស-
និស្សិតវៀតណាម។ មុននេះ៦៣ឆ្នាំថ្ងៃទី៩មករាឆ្នាំ១៩៥០ សម្ព័ន្ធយុវជនសង្គ្រោះជាតិនិងសម្ព័ន្ធសិស្សានុសិស្ស Sai Gon-Cho Lon បានចលនានិងរៀបចំឲ្យសិស្សានុសិស្សនិស្សិតជាង២ពាន់នាក់រួមជាមួយគ្រូបង្រៀនជាច្រើននិងជន Sai Gon-
Cho Lon ជាង៧ពាន់នាក់ធ្វើបាតុកម្មដោយទាមទាធានាសន្តិសុខសំរាប់សិស្សា
នុសិស្សនិស្សិតរៀនសូត្រនិងដោះលែងសិស្សានុសិស្សនិស្សិតដែលត្រូវចាប់ឃុំ
ខ្លួននិងបើកទ្វាសាលារៀនឡើងវិញ។ ក្រុមបាតុករត្រូវគេបង្ក្រាបយ៉ាងសាហាវ
ឃោឃៅជាទីបំផុត។ ជាមួយព្រឹត្តិការណ៍នេះមហាសន្និបាតទូទាំងប្រទេសលើក
ទី១របស់សម្ព័ន្ធសមាគមយុវជនវៀតណាមនាខែកុម្ភៈឆ្នាំ១៩៥០នៅ Viet Bac បានសំរេចចិត្តយកថ្ងៃទី៩មករាជាប្រចាំឆ្នាំធ្វើជាទិវាប្រពៃណីសិស្សានុសិស្ស
និស្សិត៕