|
លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ (emergingfrontiers.com) |
VOV-នាព្រឹកថ្ងៃទី១០កញ្ញា នៅទីក្រុងហូជីមិញគណៈកម្មាធិការប្រជាជនទីក្រុងបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-អង់គ្លេស(ទី១១កញ្ញា)។ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan បានអះអាងថាក្នុង
អំឡុង៤០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម-អង់គ្លេសបានអភិវឌ្ឍន៍ដោយ
ឥតឈប់ឈរ។នាបច្ចុប្បន្ន វិនិយោគិនអង់គ្លេសបានមានវត្តមាននៅដំបន់ចំនួន
១៧ក្នុងទូទាំងប្រទេស ឈរលំដាប់ថ្នាក់ទី៤ក្នុងចំណោមប្រទេសសហភាពអឺរ៉ុប
វិនិយោគនៅវៀតណាម ជាមួយគំរោងការចំនួន១៦៣គំរោងចំនួនទុនចុះបញ្ជីប្រមាណ២ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងឆ្នាំកន្លងមក តំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីបានហួសពីកំរិត៣ពាន់៥រយលានដុល្លារនិងកំពុងឈានទៅ
ដល់តួលេខ៤ពាន់លានដុល្លារអាមេរិកដូចជាគោលដៅដែលបានដាក់ចេញ។
ថ្លែងមតិនៅពិធីនេះ លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុង
ហូជីមិញបានអះអាងថា៖
“ព្រឹត្តិការណ៍នេះជាការបង្ហាញឲ្យទំនាក់ទំនងពិសេសដែលអង់គ្លេសបាន
និងកំពុងមានជាមួយវៀតណាម ពិសេសគឺទីក្រុងហូជីមិញ។ក្នុងអំឡុង៤០ឆ្នាំកន្លង
មកប្រទេសទាំងពីរសុទ្ធតែបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ប៉ុន្តែទំនាក់តំនងរវាង
ប្រទេសទាំងពីរនៅបានពង្រឹងដ៏ចីរភាព។ ប្រទេសអង់គ្លេសសន្យាជួយឧបត្ថម្ភ
វៀតណាមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ខ្លួនថែមទៀត ពិសេសគឺតាមរយៈការ
អភិវឌ្ឍន៍ចីរភាពនិងផលិតកម្មមានប្រសិទ្ធភាព៕”