|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នាថ្ងៃទី៦មករា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាព-សមាគម មិត្តភាពវៀតណាម-កម្ពុជាទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៣៧នៃទិវាជ័យជម្នះលើសង្គ្រាមការពារព្រំដែន Tay – Nam និងរួម ជាមួយ
ប្រជាជនកម្ពុជាឈ្នះរបបប្រល័យពូជសាសន៍ (ថ្ងៃទី៧មករា)។ ថ្លែងមតិក្នុង ពិធី
លោក Truong Minh Nhat ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុង ហូជីមិញបានសង្កត់ធ្ងន់ថា ជ័យជម្នះ៧មករាបានឈានចូលប្រវត្តិសាស្ត្រដូចជា ការគូសសញ្ញានូវស្មារតីសាមគ្គីអន្តរជាតិដ៏ស្មោះសរ និងចំណងមិត្តភាពពិសេស រវាងប្រជាជាតិទាំងមូលវៀតណាម-កម្ពុជា នាំប្រទេសកម្ពុជារួមផុតពីសោកនាដ កម្មប្រល័យពូជសាសន៍ បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងជាអ្នកជិតខាងរវាង
ប្រទេសទាំងពីរ។
រីឯភាគីកម្ពុជា លោកស៊ីមសុខម អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ
បានអះអាងថា រាល់សមិទ្ធិក្នុងដំណើការកសាងប្រទេសកម្ពុជានាបច្ចុប្បន្នមិន អាចខ្វះនូវការជួយឧបត្ថម្ភលើគ្រប់វិស័យពីមិត្តភក្តិអន្តរជាតិ ជាពិសេសពីមិត្ត
វៀតណាមផងដែរ៕