|
រំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាម (VGP/Lê Sơn) |
VOV-នាព្រឹកថ្ងៃទី២កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី១០នៃរង្វាន់ផ្កាយមាសវៀតណាមនិងប្រគល់រង្វាន់ផ្កាយមាសវៀតណាម
ឆ្នាំ២០១៣។ ពាណិជ្ជសញ្ញាគំរូចំនួន២រយដំណាងឲ្យក្រុមផ្នែកចំនួន២៩ត្រូវបាន
ប្រគល់ក្នុងឆ្នាំ២០១៣បានបង្កើតឡើងចំណូលក្នុងឆ្នាំ២០១២គិតជាប្រាក់ប្រមាណជាង៧៤០លានលានដុង ប្រគល់ជូនថវិការរដ្ឋ៦លានលានដុងនិងបង្កើតការងារធ្វើសំរាប់ជាង៤៦០ពាន់នាក់។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ក្នុងកាលៈទេសៈស្ថានភាពសេដ្ឋកិច្ចមានបំរែបំរួលពិបាកព្យាករណ៍បាន
ប្រទេសជាតិកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន ជាមួយជួរអង្គភាព
អាជីវកម្មវៀតណាមសកម្មច្នៃប្រឌិត ពិសេសគឺបណ្ដាអង្គភាពអាជីវកម្មដែលបាន
ទទួលរង្វាន់ថ្ងៃនេះ ខ្ញុំជឿជាក់ថា យើងនឹងរួមប្រកៀកស្មាឆ្លងផុតពីការលំបាក។
ជោគជ័យរបស់សហគមន៍អង្គភាពអាជីវកម្មនឹងរួមចំណែកឲ្យជោគជ័យនៃ
ប្រទេសជាតិ៕”