ទិដ្ឋភាពរដ្ឋធានីហាណូយ |
នេះជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពលេចធ្លោរបស់យុវវ័យរដ្ឋធានី សំដៅរំលឹកខួបលើកទី១០ទិវា កែសម្រួលដែនកំណត់រដ្ឋបាលរដ្ឋធានីហាណូយ (ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៨ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨)។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់កីឡាក៏ជាង ១ពាន់នាក់ ដែលជាយុវជនមកពីខ័ណ្ឌ ស្រុក និងទីរួមស្រុកនានានៅ ទីក្រុងហាណូយ ហើយចូលរួមប្រកួតកីឡាជាច្រើនវិញ្ញាសារដូចជា បាល់ទាត់ ប៉េងប៉ុង វាយសី ទាញព្រ័ត្រ ជាដើម។
នាថ្ងៃដដែល នៅខ័ណ្ឌ ស្រុក និងទីរួមស្រុកចំនួន៣០កន្លែង នៅ រដ្ឋធានីហាណូយ ក៏បានប្រព្រឹត្តទៅនូវសកម្មភាពស្ម័គ្រចិត្តបោសសម្អាតបរិស្ថាន ដើម្បីរដ្ឋធានីបៃតង ស្អាត និងស្រស់បំព្រង៕