រំលឹកខួបលើកទី ៣០ ទិវាប្រពៃណីរបស់ក្រុមរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃ យោធភូមិភាគទី ២ នៅប្រទេសឡាវ

Chia sẻ
(VOVWORLD) - ពិធីរំលឹកខួបលើកទី ៣០ ទិវាប្រពៃណីរបស់ក្រុមរុករក និងប្រមូលអដ្ឋិធាតុយុទ្ធ ជនពលីនៃយោធភូមិភាគទី ២ ក្នុងប្រទេសឡាវ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៧ មិថុនា នៅខេត្តឧត្តមានសៃ ភាគខាងជើងប្រទេសឡាវ។ 
រំលឹកខួបលើកទី ៣០ ទិវាប្រពៃណីរបស់ក្រុមរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៃ យោធភូមិភាគទី ២ នៅប្រទេសឡាវ - ảnh 1តំណាងក្រសួងការពារប្រទេសវៀតណាមប្រគល់ប័ណ្ណសរសើរដល់ក្រុមរុករកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅយោធភូមិភាគទី២។ (រូបថត៖ PV/VOV-Vientiane)
ក្រុមរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជលពលីនៃយោធភូមិភាគទី២ គឺជាក្រុមមួយក្នុងចំណោមក្រុមរុករក ប្រមូលអដ្ឋិ ធាតុយុទ្ធជនពលីចំនួន ៨ ដែលបំពេញភារកិច្ចនៅតាមខេត្តក្រុងនានានៃប្រទេសឡាវ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ក្រុមនេះបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ចំនួន ១៨៣៥ នាក់ រួមទាំងអដ្ឋិធាតុយុទ្ធជនពលីមានអត្តសញ្ញាណចំនួន ៣៨៧ នាក់ ហើយបានប្រគល់ដល់ខេត្តក្រុងចំនួន ២៥ ទូទាំងប្រទេសវៀតណាម។ ក្នុងពិធីនេះ លោក Onkeo Unnalom អនុប្រធានខេត្តឧត្តមានសៃ បានសម្តែងនូវការដឹងគុណ ចំពោះពលីកម្មរបស់យុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក្នុងបុព្វហេតុបដិវត្តន៍ អន្តរជាតិដ៏ខ្ពង់ខ្ពស់ ដែលប្រកៀកស្មាជានិច្ចជាមួយកងទ័ព និងប្រជាជនឡាវ ក្នុងការ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីដណ្ដើមយកឯករាជ្យ និងសេរីភាពឡើងវិញសម្រាប់ប្រជាជនបណ្ដាជនជាតិឡាវ។ លោក Onkeo បានស្នើឱ្យអាជ្ញាធរ និងប្រជាជននៃខេត្ត ភាគខាងជើងឡាវទាំង៦ ចាត់ទុកការរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និង អ្នកជំនាញវៀតណាម ដែលបាពលីជីវិតក្នុងសង្គ្រាម គឺជាភារកិច្ចនិងការទទួលខុស ត្រូវរបស់បុគ្គលម្នាក់ៗ សំដៅស្វែងរល ផ្ទៀងផ្ទាត់ព័ត៌មាន ប្រមូលផ្ដុំ និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុដែលនៅសេសសល់៕

ប្រតិកម្មទៅវិញ