ប្រតិភូបានចុចប៊ូតុងដើម្បីចាប់ផ្តើមការសាងសង់។ រូបថត៖ VOV |
នាព្រឹកថ្ងៃទី ២ ខែមេសា នៅទីក្រុង Nha Trang ពិធីរំលឹកខួប ១០០ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ទីក្រុង Nha Trang (១៩២៤-២០២៤) និង១៥ ឆ្នាំ ទីក្រុង Nha Trang ត្រូវបានទទួលស្គាល់ជាតំបន់ទីក្រុងថ្នាក់ទី ១ ចំណុះខេត្ត Khanh Hoa (២០០៩-២០២៤)។ បន្ទាប់ពីរយៈពេល ១០០ ឆ្នាំ នៃការកសាង និងអភិវឌ្ឍមក ចាប់ពីភូមិនេសាទនៅមាត់ទន្លេ Cai Nha Trang បានក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតដោយមាននឹងរមណីយដ្ឋានល្បីល្បាញជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ស្ដីពីការកែសម្រួលផែនការរួមនៃទីក្រុង Nha Trang រហូតដល់ឆ្នាំ ២០៤០។ តាមផែនការ ទីក្រុង Nha Trang នឹងក្លាយទៅជាទីក្រុងកោះសមុទ្រស្រស់បំព្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព មានសេវាកម្មសម្បូរបែប សេវាកម្មទេសចរណ៍លំដាប់ថ្នាក់ជាតិ និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងរាល់តម្លៃទេសភាពធម្មជាតិ វប្បធម៌ និងអេកូឡូស៊ី ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងពាណិជ្ជកម្ម ហិរញ្ញវត្ថុលំដាប់ថ្នាក់ជាតិ និងតំបន់អាស៊ីអាគ្នេយ៍។ អញ្ជើញថ្លែងមតិក្នុងពិធីរំលឹកខួប ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖“ការរៀបចំផែនការលម្អិត ហើយមានសារៈសំខាន់ផ្ទៃដីធ្លីសម្រាប់អភិវឌ្ឍន៍ទីក្រុង។ ក្នុងនោះ ចាំបាច់ត្រូវធានាមូលនិធិដីធ្លីសម្រាប់លំហបៃតង លំហវប្បធម៌សាធារណៈ ការអប់រំ និងបណ្តុះបណ្តាល ប្រព័ន្ធសន្តិសុខព្រមៗគ្នាសម្រាប់មនុស្សគ្រប់រូប ហើយសុខដុមរមនារវាងការអភិវឌ្ឍ និងការអភិរក្សរាល់តម្លៃវប្បធម៌ប្រវត្តិសាស្ត្រ តម្លៃធម្មជាតិដ៏ស្រស់បំព្រង ត្រូវបានថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយៗ”៕