រំលឹកខួនអនុស្សាវរីយ៍លើកទី៤៥នៃការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ

Chia sẻ

(VOVworld) - នាព្រឹកថ្ងៃទី២០ សីហា សន្និសីទonline
ស្ដីពីការលាតត្រដាងសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើកទី៤៥នៃការអនុវត្តមតកសាសន៍របស់លោក
ប្រធានហូជីមិញ បានរៀបចំឡើងនៅខេត្តក្រុងទាំង
៦៣លើទូទាំងប្រទេសវៀតណាម។

(VOVworld) - នាព្រឹកថ្ងៃទី២០ សីហា សន្និសីទonlineស្ដីពីការលាតត្រដាងសកម្ម
ភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃការអនុវត្តមតកសាសន៍របស់លោកប្រធាន
ហូជីមិញ បានរៀបចំឡើងនៅខេត្តក្រុងទាំង៦៣លើទូទាំងប្រទេសវៀតណាម។នៅ
សន្និសីទនេះ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមលោក Vu
Ngoc​Hoang បានសង្កត់ធ្ងន់ថា ការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នេះ គឺជាវគ្គជីវភាព
នយោបាយដ៏ទូលំទូលាយចំពោះកម្មាភិបាល និងប្រជាជនទាំងមូល។តាមនោះ វគ្គ
ឃោសនានឹងដំណើរការចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០១៤ សំដៅបន្តជ្រួតជ្រៀប
សិក្សារៀនសូត្រ និងឃោសនាអំពីបណ្ដាខ្លឹមសារមូលដ្ឋាននៅក្នុងមតកសាសន៍របស់
លោកប្រធានហូជីមិញ។លោក Vu Ngoc Hoang បានឲ្យដឹងបន្ថែមទៀតថា៖

រំលឹកខួនអនុស្សាវរីយ៍លើកទី៤៥នៃការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ - ảnh 1
កន្លែងស្ពានសន្និសីទនេះនៅហាណូយ

“នេះមិនមែនជាការឃោសនាអំពីស្នាដៃ ប៉ុន្តែគឺសំដៅមើលឃើញរាល់ការខិតខំ
ប្រឹងប្រែង និងជោគជ័យ របស់បក្សទាំងមូល ប្រជាជនទាំងមូលក្នុងរយៈពេល៤៥ឆ្នាំ
កន្លងទៅ ក្នុងការអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ”៕

ប្រតិកម្មទៅវិញ