រយៈពេល ៧០ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (Geneva)

Chia sẻ
(VOVWORLD) - កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ឈប់សង្រ្គាមនិងការបង្កើតសន្តិភាពឡើងវិញនៅទូទាំងប្រទេសវៀតណាម ត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់បន្ថែមអំពីតម្លៃ “ដើម្បីសន្តិភាព ឯកភាព ឯករាជ្យ និងប្រជាធិបតេយ្យនៃមាតុភូមិ”។

យោងតាមរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ត្រូវបានចុះហត្ថលេខាបន្ទាប់ពីរយៈពេល ៧៥ ថ្ងៃនៃការចរចាដ៏តឹងតែងនិងស្មុគស្មាញ។ ដូចលោកប្រធានហូជីមិញបានវាយតម្លៃថា “សន្និសីទទីក្រុងហ្សឺណែវបានបញ្ចប់ហើយ។ ការទូតវៀតណាមទទួលបានជ័យជម្នះដ៏អស្ចារ្យ”។

រយៈពេល ៧០ ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ (Geneva) - ảnh 1នៅវេលាម៉ោង ២៤៖០០ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤៥ (ម៉ោងនៅទីក្រុងហ្សឺណែវ ) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ta Quang Buu ក្នុងនាមរដ្ឋាភិបាល និងអគ្គបញ្ជាការនៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅវៀតណាម។ រូបថត៖ VNA

“ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាតិ សិទ្ធិជាមូលដ្ឋានរបស់ប្រជាជាតិវៀតណាមគឺ ឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីត្រូវបានបញ្ជាក់នៅក្នុងសន្ធិសញ្ញាអន្តរជាតិមួយ ដែលចុះហត្ថលេខាដោយប្រទេសចូលរួមសន្និសីទក្រុងហ្សឺណែវ។ នេះគឺជាលទ្ធផលនៃការតស៊ូយ៉ាងស្វិតស្វាញរបស់ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សក្នុងអំឡុងការតស៊ូដ៏យូរអង្វែងប្រឆាំងនឹងអាណានិគមនិយម ដែលកំពូលគឺជ័យជំនះ Dien Bien Phu “ល្បីល្បាញទ្វីបទាំងប្រាំ អង្រួនភពផែនដីរ”។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារពត៌មានវៀតណាមនៅទីក្រុងហ្សឺណែវ លោក David Fernández Puyana ឯកអគ្គរដ្ឋទូតនៃបេសកកម្មអចិន្ត្រៃយ៍នៃសាកលវិទ្យាល័យសន្តិភាព (UPeace) ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានចាត់ទុកថា កិច្ចព្រមព្រៀងនេះគឺជាការបោះជំហានដ៏សំខាន់ ក្នុងដំណើរការសកលភាវូបនីយកម្មនៅអង្គការសហប្រជាជាតិ។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសអាណានិគមនៅអាស៊ី-អាហ្វ្រិកជាច្រើនបានដណ្ដើមឯករាជ្យនៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០។ លោកបានវាយតម្លៃថា នេះជាជោគជ័យសម្រាប់ប្រទេសជាច្រើន៕

ប្រតិកម្មទៅវិញ