រយៈពេល ២៥ ឆ្នាំ៖ វៀតណាម​និងសហរដ្ឋអាមេរិកបាន​គូស​សញ្ញា​សម្គាល់​ប្រកបដោយអត្ថន័យជាច្រើនលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក (១៩៩៥-២០២០)តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ភ្ញៀវជិត ២០០ នាក់។
រយៈពេល ២៥ ឆ្នាំ៖ វៀតណាម​និងសហរដ្ឋអាមេរិកបាន​គូស​សញ្ញា​សម្គាល់​ប្រកបដោយអត្ថន័យជាច្រើនលើគ្រប់វិស័យ - ảnh 1 ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានអះអាងថា ព្រឹត្តិការណ៍ដែលវៀតណាម និងសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៩៥ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាដំណើរការធ្វើសមហរណកម្មរបស់វៀតណាម ជាមួយតំបន់និងពិភពលោក។ ទំនាក់ទំនងភាពជាដៃគូរវាងវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងស៊ីជម្រៅលើគ្រប់វិស័យរួមទាំងការ

ជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19។

ជាការឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Stephen Biegun បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកកងទ័ពអាមេរិកដែលបាត់ខ្លួនបានរួមចំណែកក្នុងការត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំងពីរធ្វើ ប្រក្រតីភាពទំនាក់ទំនង និងសហប្រតិបត្តិការដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកនឹងបន្តជួយឧបត្ថម្ភវៀតណាមលើកកម្ពស់សមត្ថភាពអនុវត្តច្បាប់នៅលើសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ