រយៈពេល ២៥ ឆ្នាំ វៀតណាម ចូលជាសមាជិកអាស៊ាន៖ ក្រឡេក​មើល​ឡើង​វិញ និងឆ្ពោះទៅមុខ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបលើកទី ៥៣ ឆ្នាំ នៃការបង្កើតអាស៊ាន និងរយៈពេល ២៥ ឆ្នាំ ដែលវៀតណាម ចូលជាសមាជិកអាស៊ាននោះ នាថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចសន្ទនាដោយប្រធានបទ “រយៈពេល ២៥ ឆ្នាំ វៀតណាម ចូលជាសមាជិកអាស៊ាន៖ ក្រឡែកមើលឡើងវិញ និងឆ្ពោះទៅមុខ” ។
រយៈពេល ២៥ ឆ្នាំ វៀតណាម ចូលជាសមាជិកអាស៊ាន៖ ក្រឡេក​មើល​ឡើង​វិញ និងឆ្ពោះទៅមុខ - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនា

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ តួនាទីជាប្រធានអាស៊ាន ២០២០ របស់វៀតណាមកំពុងទទួលបានការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។ ក្នុងរយៈពេល ៧ ខែ កន្លងទៅ រាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានបានបង្ហាញយ៉ាងត្រឹមត្រូវនូវស្មារតីនៃភាពស្អិតរមួត និងការឆ្លើយតប។ លោកបានអះអាងថា៖

“បណ្ដាប្រទេសជាសមាជិកអាស៊ាន និងក្រៅពីអាស៊ានមានជំនឿជាក់ទៅលើវៀតណាមក្នុងណាមជាប្រធានអាស៊ាន ២០២០។ ក្ដីជឿទុកចិត្តរបស់អាស៊ាន និងសហគមន៍អន្តរជាតិចំពោះវៀតណាមបានស្ដែងចេញពីការចូលរួមចំណែករបស់វៀតណាមក្នុងការកសាងសហគមន៍អាស៊ាន រយៈពេល ២៥ ឆ្នាំកន្លងទៅផងដែរ”៕

ប្រតិកម្មទៅវិញ