កម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម” បានរួមបញ្ចូលជាផ្លូវការនូវលក្ខណៈ “ប្រកាសវេជ្ជសាស្ត្រ” យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។ (រូបថត៖ vietnamtourism.gov.vn) |
យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍) នៅថ្ងៃទី ២៩ ខែសីហានេះបានឲ្យដឹងថា កម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម” បានដាក់បញ្ចូលជាផ្លូវការនូវលក្ខណៈ “ប្រកាសវេជ្ជសាស្ត្រ” យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិ បាល។
ទិន្នន័យដែលបានប្រកាសត្រូវបានតភ្ជាប់ដោយផ្ទាល់ទៅប្រព័ន្ធគ្រប់គ្រងការប្រកាសវេជ្ជសាស្រ្តរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ នេះគឺជាលក្ខណៈជាក់ស្តែងមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់កម្មវិធី “ Safe Vietnam Travel” ដើម្បីធ្វើសេចក្តីប្រកាសវេជ្ជសាស្ត្រ យោងតាមបទប្បញ្ញត្តិដោយមិនចាំបាច់ប្តូរទៅបណ្តាញទំនាក់ទំនងផ្សេងទៀត។
លក្ខណៈ “ប្រកាសវេជ្ជសាស្រ្ត” ត្រូវបានបង្ហាញនៅអេក្រង់ដើមដំបូង នៅពេលចូលប្រើកម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម”។ អ្នកប្រើប្រាស់អាចធ្វើការប្រកាស វេជ្ជសាស្ត្រតាមទម្រង់ប្រកាសដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាមួយនឹងប្រតិបត្តិការងាយស្រួលនិងរហ័ស។ ការប្រកាសវេជ្ជសាស្រ្តជាប្រចាំនឹងរួមចំណែកធានានូវសុវត្ថិភាពដល់អ្នកទេសចរ ជួយអាជ្ញាធរក្នុងការត្រួតពិនិត្យបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព៕