ការបាញ់ថ្នាំសំលាប់មេរោគនៅ Bucharest ប្រទេសរ៉ូម៉ានី (រូបថត៖ THX / TTXVN) |
ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Ursula von der Leyen បានឲ្យដឹងថារូម៉ានីគឺ ជាប្រទេសដំបូងរបស់សហភាព អឺរ៉ុប (EU) ដែលបានបញ្ជាទិញ និងផ្ទុកបម្រុងឧបករណ៍វេជ្ជសាស្ត្រដោយស្ម័គ្រចិត្ត។
មុននេះ នាថ្ងៃទី ១៩ ខែមិនា EC បានប្រកាសផែនការបង្កើតឃ្លាំងផ្ទុកបម្រុងឧបករ ណ៍វេជ្ជសាស្រ្ត ដូចជាឧបករណ៍ដកដង្ហើមនិ ងរបាំងការពារ វ៉ាក់សាំង សំភារៈក្នុងមន្ទីរពិសោធន៍ ដើម្បីជួយប្រទេស EU ទប់ទល់នឹងជំងឺរាតត្បាត COVID-19 ។
យោងទៅតាម EC បរិមាណឧបករណ៍វេជ្ជសាស្ត្រដែលបានផ្ទុកបម្រុងទាំងនេះ នឹងត្រូវបានរក្សាទុកនៅក្នុងប្រទេសជា សមាជិកមួយឬច្រើនទៀត។ ប្រទេស ដែលរក្សាទំនិញទាំងនេះ ត្រូវ ទទួលខុសត្រូវលើការបញ្ជាទិញឧបករណ៍។
សហគមន៍អ៊ឺរ៉ុបនឹងជួយឧបត្ថម្ភថវិកាចំនួន ៩០% នៃប្រភពមូលនិធិ ហើយមជ្ឈមណ្ឌលសម្របសម្រួលទប់ទល់ជាបន្ទាន់ EC នឹងទទួលបន្ទុកគ្រប់គ្រងការចែកចាយឧបករណ៍ ទាំងនេះផងដែរ៕