|
រួមដៃបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដើម្បីការអភិវឌ្ឍន៍ (Image: VOV) |
(VOVworld) – ក្នុងឱកាសទិវាបង្ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ
នាព្រឹកថ្ងៃទី ៩ ធ្នូ អធិការកិច្ចរដ្ឋាភិបាលវៀតណាមបានរៀបចំសិក្ខាសាលាដោយ
ប្រធានបទ “រួមដៃបង្កាប្រយុត្ធប្រឆាំងនឹងអំពើពុករលួយដើម្បីការអភិវឌ្ឍន៍” និងការ
តាំងពិពណ៌វណ្ណកម្មស្តីពីការងារនេះនៅទីក្រុងហាណូយ(វៀតណាម)។ នៅសិក្ខសាលា
លើកនេះ បណ្ដាតំណាងបានចាត់ទុកថា៖ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារបង្ក
ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ត្រូវតែមានការចូលរួមរបស់បណ្តាអង្គការសង្គម ជាពិសេសគឺការចូលរួមរបស់ប្រជាជន។ ទន្ទឹមនឹងនោះ បណ្ដា ស្ថាប័នរដ្ឋរដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ត្រូវជំរុញរាយការណ៍ដ៏តម្លាភាពនិងបើកចំហរថែមទៀតផ្សាភ្ជាប់នឹង
កំណែទម្រង់រដ្ឋបាលនិងការទទួលខុសត្រូវរបស់អ្នកប្រមុខបណ្ដា ស្ថាប័នអង្គភាព។ ថ្លែងមតិនៅទីនេះ អគ្គអធិការរដ្ឋាភិបាលវៀតណាម លោក Huynh Phong Tranh បាន
សង្កត់ធ្ងន់ថា៖
“ក្នុងនាពេលកន្លងទៅការងារបង្កាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមិនទទួលបាន
លទ្ធផលដូចការទន្ទឹងរងចាំទេ។ ដោយហេតុនេះ យើងខ្ញុំបានចាត់ទុកថា៖ យើងត្រូវ
បន្តធ្វើសុក្រិដច្បាប់យន្តការនិងគោលនយោបាយ។ ទន្ទឹមនឹងនោះ យើងអនុវត្តរាល់
វិធានការបង្កានឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ព្រមទាំង
ពង្រីកតួនាទីរបស់ប្រជាជនសង្គមទាំងមូល ផងដែរ៕”