នៅក្នុងអត្ថបទនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិភពលោកសព្វថ្ងៃនេះកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្រោមផលប៉ះពាល់នៃសកលភាវូបនីយកម្ម ការអភិវឌ្ឍយ៉ាងខ្លាំងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមទាំងដិវត្តន៍ឧស្សាហកម្ម៤.០ទៀតផង។ នៅក្នុងបរិបទនេះ បណ្តាប្រទេសអាស៊ានគឺមានសកម្មភាពយ៉ាងសកម្ម ឆ្លងផុតរាល់បញ្ហាប្រឈម ឆ្លៀតយកឱកាសអភិវឌ្ឍន៍ អនុវត្តន៍ជាក់ស្តែងនូវចក្ខុវិស័យសហគន៍អាស៊ាន ២០២៥ ឆ្ពោះទៅកសាងសហគមន៍ អាស៊ានមាំមួននិងការពង្រីកនូវតួនាទីស្នូលរបស់អាស៊ាននៅក្នុងបណ្តាយន្តការតំ បន់និងអន្ដរជាតិ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថាក្នុងនាមជាប្រទេសម្ចាស់ទទួលរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ (WEF ASEAN 2018) វៀតណាមមានភារកិច្ចរួមជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបណ្ដាប្រទេសអាស៊ាន ផ្តោតការពិភាក្សាលើបញ្ហាសំខាន់ៗនិងបង្កើតគំនិតរួមទាំងដាក់ចេញទិសដៅស្តីពីការអភិវឌ្ឍរបស់បណ្ដាប្រទេសអាស៊ាននៅក្នុងបដិវត្តន៍ឧស្សាហ កម្ម៤.០ សំដៅរួមចំណែកដល់ការអនុវត្តន៍ប្រកបដោយជោគជ័យនៃចក្ខុវិស័យអាស៊ាន ២០២៥ ដើម្បីផលប្រយោជន៍និងការអភិវឌ្ឍន៍នៃតំបន់ទាំងមូលនិងពិភពលោក រួមចំណែកទៅក្នុងភាពរុងរឿងនៃតំបន់និងពិភពលោក។ នោះគឺស្វែងរកនិងបង្កើតចលនាថ្មីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ជម្រុញកំណើនប្រកបដោយនិរន្តរភាព លើកកម្ពស់ការតភ្ជាប់និង ក្នុងអាស៊ាននិងរវាងអាស៊ានជាមួយតំបន់និងពិភពលោកតាមរយៈការតភ្ជាប់ឌីជីថល។
យោងតាមលោកនាយករដ្ឋមន្ត្រី WEF ASEAN 2018 មិនត្រឹមតែបង្ហាញពីតួនាទីម្ចាស់ការនិងមានការទទួលខុសរបស់វៀតណាមចំពោះអាស៊ានប៉ុណ្ណោះទេ ថែមទាំងអះអាងនូវចក្ខុវិស័យយុទ្ធសាស្ត្រអំពីកិច្ចការបរទេសរបស់វៀតណាមទៀតផង។ ហើយនេះក៏ជាចក្ខុវិស័យជាយុទ្ធសាស្រ្តស្តីពីការកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ ដែលដាក់មនុស្សនិងអាជីវកម្មទៅជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។ ជាពិសេសបានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្មារតីចាប់ផ្តើមអាជីព ភាពច្នៃប្រឌិតនៃសហគមន៍អាជីវកម្មនិងប្រជាជនគ្រប់ស្រទាប់ផងដែរ៕