រូបភាពលោកប្រធានហូជីមិញ ដក់ជាប់ក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ

Chia sẻ

(VOVWORLD) - ថ្ងៃនេះ ថ្ងៃទី ១៩ ខែឧសភា ជាខួបលើកទី ១៣៣ នៃទិវាកំណើតរបស់ប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។ ក្នុងឆាកជីវិតរបស់របស់ខ្លួន បុព្វហេតុ និងអាជីពរបស់លោកប្រធាន ហូជីមិញ មិនត្រឹមតែបានបំផុសគំនិតសម្រាប់ប្រជាជន វៀតណាមជាច្រើនជំនាន់ប៉ុណ្ណោះទេ ថែមទាំងបានដកជាប់ក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិទៀតផង។

រូបភាពលោកប្រធានហូជីមិញ ដក់ជាប់ក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ - ảnh 1លោកប្រធានហូជីមិញត្រូវបានស្វាគមន៍នៅពេលមកដល់ទីក្រុង Novosibirsk ចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសហភាពសូវៀត (បច្ចុប្បន្នជាសហព័ន្ធរុស្ស៊ី) នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ១៩៥៥។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងឱកាស ខួបលើកទី ១៣៣ នៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ សាស្រ្តាចារ្យ Im Jin-ho បានវាយតម្លៃថា លោកប្រធានហូជីមិញគឺជាអ្នកបដិវត្តន៍ អ្នកនយោបាយ ដ៏មហិមារនៃពិភពលោក។ ពិសេសជាងនេះទៅទៀត លោកប្រធានហូជីមិញក៏ជាអ្នកយុទ្ធសាស្រ្តយោធាដ៏ឆ្នើម អ្នកការទូតឈ្លាសវៃ ដែលតែងតែមានការវាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានការណ៍ក្នុងប្រទេសនិងអន្តរជាតិ ដើម្បីដាក់ចេញដំណោះស្រាយការទូតប្រកបដោយប្រសិទ្ធភាព។ សិក្សាពីជីវិត និងបុព្វហេតុស្វែងរកផ្លូវរំដោះប្រជាជាតិវៀតណាម សាស្ត្រាចារ្យ Im យល់បានត្រឹមតែថា ហេតុអ្វីបានជាប្រជាជន វៀតណាមគោរពហៅលោកប្រធានហូជីមិញដោយឈ្មោះជាទីគោរពគឺ “លោកអ៊ំហូ”។ ជីវិតតស៊ូរបស់លោកប្រធានហូជីមិញ  បានក្លាយជាគំរូមួយមិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់មនុស្សជាតិផងដែរ ដែលឆ្លុះបញ្ចាំងពីស្មារតីមនុស្សសាស្ត្រក្នុងសតិអារម្មណ៍និង របៀបរស់នៅ។

រូបភាពលោកប្រធានហូជីមិញ ដក់ជាប់ក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ - ảnh 2ការតាំងពិព័រណ៌ “St.Petersburg និងវៀតណាម៖ ចំណង់មិត្តភាពឆ្លងផុតពេលវេលា” (Anh Tu-VOV)

ទន្ទឹមនឹងនោះ ក្នុងពិធីបើកការតាំងពិព័រណ៌ “St.Petersburg និងវៀតណាម៖ ចំណង់មិត្តភាពឆ្លងផុតពេលវេលា” ដែលប្រព្រឹត្តទៅនៅទីក្រុង St.Peterburg នាថ្ងៃទី ១៨ ឧសភា កម្មាភិបាលនិងថ្នាក់ដឹកនាំទីក្រុងទាំងអស់បានអះអាងថា លោកប្រធាន ហូជីមិញជាគំរូនៃស្មារតីស្នេហាជាតិ តែងតែខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យ និងសេរីភាពសម្រាប់ប្រជាជាតិ និងស្វែងរកផ្លូវតស៊ូរំដោះជាតិ។ ទន្ទឹមនឹងនោះលោកគឺជាអ្នកដាក់គ្រឹះសម្រាប់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង វៀតណាម។ ដូច្នេះ ការសិក្សារៀនសូត្រ និងធ្វើតាមបទពិសោធន៍ និងមរតកសាស្ត្ររបស់លោក គឺជាទំនួលខុសត្រូវរបស់មនុស្សជំនាន់បច្ចុប្បន្ន។

រូបភាពលោកប្រធានហូជីមិញ ដក់ជាប់ក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ - ảnh 3ពិធីដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងទីក្រុងការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា (VOV)

នៅទីក្រុងការ៉ាកាស ប្រទេសវេណេហ្ស៊ុយអេឡា នាថ្ងៃទី១៨ ឧសភា ថ្លែងក្នុងពិធីដាក់កម្រងផ្កានៅវិមានលោកប្រធានហូជីមិញ ក្នុងឱកាសខួបលើកទី១៣៣ នៃកំណើតរបស់លោក អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Tatiana Pugh បានបញ្ជាក់ថា លោកស្រីមានឆន្ទៈក្នុងការសិក្សា និងធ្វើតាមគំរូលោកប្រធានហូជីមិញ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ